ខ្សឹបអោយលឺៗ ជនជាតិចិនកំពុងដណ្តើមទីផ្សារខ្មែរនៅខេត្តព្រះស៊ីហនុ!!!

0
705

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​បាន​អន្តរាគមន៍​រក​ដំណោះស្រាយ​លើ​បញ្ហា​នៃ​ការ​ដណ្តើម​ទីផ្សារ​ខ្នាត​តូច ដោយ​ជនបរទេស​ដែល​កើត​មាននៅ​ខេត្ត​ព្រះ​សីហ​នុ ពិសេស​មុខរបរ​របស់​ជនជាតិ​ចិន ដែល​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗពី​១​ខែ​ ទៅ​១​ខែ ។

យោង​តាម​គេហទំព័រ​របស់​ក្រសួង​នេះ​ កាលពី​រសៀល​ថ្ងៃ​ទី​២៤ មក​រា ក្រសួងពាណិជ្ជកម្ម​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​ដើម្បី​ពិភាក្សា​និង​ស្វែងរក​ដំណោះស្រាយ លើ​បញ្ហា​នៃ​ការ​ដណ្តើម​ទីផ្សារ​ខ្នាត​តូច​ដោយ​ជនបរទេស ដែល​កើត​មាននៅ​ខេត្ត​ព្រះ​សីហ​នុ ​។ កិច្ចប្រជុំ​នេះ​ ដឹកនាំ​ដោយ​លោក សុខ សុ​ភ័ក្ត្រ អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​មានការ​ចូលរួម​ពី​តំណាង​ក្រសួងការបរទេស អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហា​ផ្ទៃ អគ្គនាយកដ្ឋាន​-​នាយកដ្ឋាន​ជំនាញ​នៃ​ក្រសួងពាណិជ្ជកម្ម និង​មន្ទីរ​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មន្ទីរ​​​ពាណិជ្ជកម្ម មន្ទីរ​ទេសចរណ៍ និង​សាខា​ពន្ធដារ​ព្រមទាំង​ផ្នែក​ពាក់ព័ន្ធ​របស់​ខេត្ត​ព្រះ​សីហ​នុ ។ កិច្ចប្រជុំ​បាន​ស្តាប់​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​រួម​មាន របាយការណ៍​របស់​មន្ទីរ​ពាណិជ្ជកម្ម មន្ទីរ​ការងារ និង​មន្ទីរ​ទេសចរណ៍ ជុំវិញ​បញ្ហា​ដែល​បាន​កើត​មាននៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។

យោង​តាម​របាយការណ៍​បាន​បង្ហាញ​ថា កម្ពុជា គឺជា​ទិស​ដៅ​វិនិយោគ​មួយ​ដ៏​សំខាន់​នៅ​ក្នុង​តំបន់ ដែល​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​។ទន្ទឹម​នឹង​នេះ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​កំណើន​យ៉ាង​គំហុក​ក្នុង​អំឡុង​ឆ្នាំ​២០១៧ ដែល​ភាគច្រើន​លើ​វិស័យ​សណ្ឋាគារ​និង​កាស៊ីណូ ។ ដោយឡែក​ជនបរទេស​ដែល​​កំពុង​ស្នាក់​នៅ​ប្រកប​អាជីវកម្ម​នៅ​ខេត្ត​ព្រះ​សី​ហនុមាន​ចំនួន​១៥​សញ្ជាតិ​ដូច​ជា អា​ឡឺ​ម៉​ង់ អុ​ី​តា​លី ហ្វ៊ី​លី​ពី​ន តួ​ក​គី អូស្ត្រាលី ឥណ្ឌា ឥណ្ឌូ​ណេ​ស៊ី អុ​ី​ស្រា​អែ​ល ជប៉ុន បារាំង ចិន រុ​ស្សុ​ី អា​មេ​រិ​ក អង់គ្លេស និង​កូរ៉េ ។
ក្នុង​ចំណោម​បណ្តាជន​ជាតិ​ទាំងនេះ គឺ​ជនជាតិ​ចិន​មាន​ចំនួន​ច្រើន​ជាងគេ និង​មួយ​ចំនួន​កំពុង​តែ​ប្រកប​អា​ជីវកម្ម​ខ្នាត​តូច​ដូច​ជា កាត់សក់ លក់​គ្រឿងទេស លក់​គ្រឿងសំណង់ ម្ហូបអាហារ បន្លែ និង​ផ្លែ​ឈើ ប្តូរ​ប្រាក់ និង​អាហារ​ដ្ឋា​ន​ដែល​បាន​បង្ក​ជា​ក្តី​កង្វល់​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដែល​ប្រកប​មុខរបរ​ខាងលើ​នោះ ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ កិច្ចប្រជុំ​បាន​ពិនិត្យ និង​ពិភាក្សា​ទៅ​លើ​លិខិត​បទដ្ឋាន​ច្បាប់​ដែល​ពាក់ព័ន្ធ​នានា ក្នុង​នោះ​រួម​មាន​កញ្ចប់​សន្យា​របស់​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កិច្ចព្រមព្រៀង​អាស៊ាន​-​ចិន ច្បាប់​ស្តី​ពី​ការងារ ច្បាប់​អន្តោប្រវេសន៍ ព្រមទាំង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ដទៃ​ទៀត​ដែល​ពាក់ព័ន្ធ ៕​

មតិ