ចេញពីធ្វើការឃើញគេព្រួតវាយបងស្រីរត់ទៅជួយត្រូវគេវាយដេ១៥ថ្នេ

0
242

ភ្នំពេញ៖ ស្ត្រីកម្មកររោងចក្រម្នាក់រងរបួសដេ១៥ថ្នេបន្ទាប់ពីរួបគាត់ចេញពីធ្វើការហើយឃើញមនុស្សមានគ្នា៤នាក់ព្រួតវាយបងស្រីរបស់ខ្លួនទើបរត់ទៅជួយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១កញ្ញាឆ្នាំ២០១៦ នៅចំណុចមុខរោងចក្រមួយកន្លែងខាងត្បូងផ្សារទួលពង្រ ភូមិទួលពង្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះសែមសាមុន ភេទស្រីអាយុ៣៥ ឆ្នាំមុខរបរកម្មរោងចក្រ របួស១៥ថ្នេ ស្នាក់នៅផ្ទះជូលជិតកន្លែងកើតហេតុខាងលើ ចំណែកម្នាក់ទៀតត្រូវជាបងរបួសស្មាមក្រចកជាច្រើនកន្លែងឈ្មោះសែមម៉ាន ភេទស្រីអាយុ៤២ឆ្នាំ មុខរបកម្មករ រោងចក្រ អ្នកទាំង២មានស្រុកកំណើនៅភូមិក្រាំងរបួល ឃុំក្រាំងស្នា ស្រុកឈូក ខេត្តកំពត។
តាមការៀបរាប់ពីឈ្មោះសែមសាមុត បានអោយដឹងថានៅមុនពេលកើតហេតុវេលាម៉ោង៦ល្ងាច រួបគាត់បានចេញពីធ្វើការខណះដើចេញមកដល់មុខបន្ទប់ស្រាប់តែឃើញមនុស្សចំនួន៤នាក់ប្រដាប់ដោយដំបងកំពុងព្រួតវាយបងស្រីរបស់គាត់ដោយពុំដឹងមូលហេតុភ្លាមនោះរួបគាត់ក៏ស្ទុះរត់ទៅជួយឃាត់តែបែជាក្រុមនារីទាំងនោះមកវាយរួបគាត់បណ្តាលអោយរងរបួសបែកក្បាលជាច្រើនកន្លែង ចំណែកបងស្រីគាត់របួសជាច្រើនកន្លែងផងដែរ។
រួបគាត់បានបន្តថាខណះដែលក្រុមដដៃលដល់កំពុងព្រួតវាយគាត់មិនបានចាំមុខថាអ្នកណាខ្លះទេតែគ្រាន់ដឹកថាមានគ្នា៤នាក់ពេលនោះរួបគាត់បានស្រវាចាប់ទាញកាត់ការងារពីជនដៃដល់បានម្នាក់ដែលពាក់ជាប់និងកបន្ទាប់ពីព្រួតវាយរួបគាត់និងបងស្រីអោយរបួសរួចក្រុមដៃដល់ក៏គេចខ្លួនបាត់ស្រមោលអស់។
ក្រោយមកដោយសារតែរបួសធ្ងន់ធ្ងឈាមហូស្រោចខ្លួនទើបរួបគាត់ទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួសដោយដេចំនួន១៥ថ្នេ។ លុះព្រឹកឡើងថ្ងៃទី២ខែដដែលទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅដោយភ្ជាប់ទៅនិងកាតការងាររបស់ជនដៃលដល់ទើបកម្លាំងនគរបាលចុះធ្វើការឃាត់នារីម្នាក់តែម្តង។
បច្ចុប្បន្ននារីដែលជាប់ពាក់ព័ន្ធសមត្ថកិច្ចកំពុងធ្វើការសាកសួបន្ត។imageimage

មតិ