(មានវីដេអូ)ប្រវត្តិរថយន្ត ម៉ែកស៊ឺដេស-បេន ដែលជារថយន្ត​​ដំណើរការ​ដោយ​ម៉ាស៊ីន​ដំបូង​គេ​លើ​ពិភពលោក

0
639

រថយន្ត Benz Patent-Motorwagen ជា​រថយន្ត​២​កៅអី ដែល​ដំណើរការ​ដោយ​ម៉ាស៊ីន​ដំបូង​គេ​បំផុត លើ​ពិភពលោក​។ Benz Patent-Motorwagen ផលិត​នៅក្នុង​ឆ្នាំ​១៨៨៥  និង​ត្រូវបាន​ប្រកា​សលក់​ផ្លូវការ​នៅ​ឆ្នាំ​

១៨៨៦ ដោយ​លោក Karl Benz ជនជាតិ​អា​ល្លឺ​ម្ល៉​ង់ និង​ជា​ម្ចាស់​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​ដែរ ឈ្មោះថា Benz & Cie ។​ក្រោយមក ពោលគឺ​នៅក្នុង​ឆ្នាំ​១៩២៦ ក្រុមហ៊ុន​របស់លោក Karl Benz បាន​ប្រ​បាច់​បញ្ចូល​គ្នា ជាមួយ​ក្រុមហ៊ុន Daimler Motoren Gesellschaft (DMG) របស់លោក Emil Jellinek ។ ក្រុមហ៊ុន​ផលិត​រថយន្ត

Daimler Motoren Gesellschaft (DMG) ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក Mercedes-Benz ដែល​ល្បីល្បាញ​នាពេល​ច​ប្ចុ​ប្បន្ន​។ ក្រោយ​ការ​ប្រ​បាច់​ចូលគ្នា​រវាង​ក្រុមហ៊ុន​ផលិត​រថយន្ត​យក្ស​ទាំង​២ ម៉ាក​Mercedes-Benz ក៏​ចាប់ផ្តើម​មាន​តាំងពី​ពេលនោះ​មក ហើយ​ឈ្មោះ Mercedes នៅ​ខាងដើម  ជា​ឈ្មោះ​របស់ កញ្ញា Mercedes Jellinek កូនស្រី​របស់​ម្ចាស់​ក្រុមហ៊ុន DMG លោក  Emil និង​លោក Karl Benz ផ្ទាល់​តែម្តង​។ (អត្តបទ ថ្មីថ្មី)

មតិ