ថ្នាំញៀនជាង៣គីឡូក្រាមនិងមនុស្ស៤នាក់ត្រូវបានកម្លាំងអាវុធហត្ថ សហការគ្នាតាមបង្ក្រាបបាននៅកោះពេជ្រ

0
518

រាជធានីភ្នំពេញ៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងអាវុហត្ថខណ្ឌចំការមន និងកម្លាំងអាវុធហត្ថខេត្តស្វាយរៀង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស

ដោយមានការសម្របសម្រួលពីតំណាងអយ្យការផងនោះ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការតាមបង្ក្រាបគ្រឿងញៀនមួយករណីដ៏ធំ ដោយចាប់ខ្លួនជនសង្ស័យ៤នាក់ (ស្រី២នាក់) និងដកហូតថ្នាំញៀនជាង៣គីឡូក្រាមផងដែរ។

មន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងប្រាប់ ឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅក្នុងហាងមួយ ស្ថិតនៅមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

យ៉ាងណាក៏ដោយសម្រាប់អត្តសញ្ញាណជនសង្ស័យទាំង៤នាក់ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ​ ដោយពេលនេះកំពុងតែធ្វើការសួរនាំ និងចាត់ការបន្តទៀត៕

មតិ