ភាពជាដៃគូរវាង Sabay និង Smart Axiata ចាប់ផ្តើមជាមួយនឹងកិច្ចសហការរវាងគម្រោង Soyo និង StreamOn ក្នុងខួប ១០ឆ្នាំរបស់ Sabay

0
1059

ភ្នំពេញ ៖ Sabay Digital Plus Co., Ltd ( Sabay) បានក្លាយជាដៃគូយុទ្ធសាស្រ្ត ជាមួយក្រុមហ៊ុន Smart Axiata ជាប្រតិបត្តិករទូរសព្ទចល័តឈានមុខគេ នៅកម្ពុជា ។
គំនិតផ្តួចផ្តើមដំបូង កើតចេញពីភាពជាដៃគូនេះ គឺកិច្ចសហការរវាង Soyo ដែលជាកម្មវិធីទស្សនាវីដេអូ តាមតម្រូវការ (SVDO) ដែលបង្កើតដំបូងគេ នៅកម្ពុជា និងសេវា StreamOn ជាគម្រោងប្រើប្រាស់ទិន្នន័យ អ៊ិនធឹណិតដែលបង់ប្រាក់ជាមុន និងជាគម្រោង មើលវីដេលវិឌីអូ របស់ក្រុមហ៊ុន Smart Axiata។ គោលបំណង គឺដើម្បីប្រើប្រាស់នូវភាពខ្លាំង របស់ក្រុមហ៊ុននីមួយៗ ពោលគឺមាតិការបស់ Sabay និង បណ្តាញអ៊ីនធឹណិត 4.5G+ ដែលចេះតែបន្តពង្រីកឥតឈប់ឈររបស់ក្រុមហ៊ុន Smart។
ទាំងពីររួមគ្នាបង្កើត បទ ពិសោធន៍មើលវីដេឌីអូ បែបចល័តដ៏រីករាយ ជាមួយនឹងមាតិកាកម្សាកំសាន្ត ដ៏ទូលំទូលាយ សម្រាប់អតិថិជនទាំងសងខាង ដែលយល់ដឹងពីបច្ចេកវិទ្យា។
វេលាល្ងាច នៃខួបគម្រគំរប់ ១០ឆ្នាំ របស់ក្រុមហ៊ុន Sabay កម្មវិធី Soyo នឹងត្រូវបានផ្តល់ជូនឥតគិត ថ្លៃដល់អតិថិជន Smart សម្រាប់ រយៈពេល ២ ខែដំបូង។ ក្រោយពីរយៈពេល ផ្តល់ជូនសាកល្បងឥតគិតថ្លៃនេះហើយ អតិថិជនអាចជ្រើសរើសយកកញ្ចប់់ជាវ Soyo ចំនួន ៣ ប្រភេទ មានដូចជា ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬក៏ប្រចាំខែ ខណៈដែលអតិថិជនក្រុមហ៊ុន Smart ទទួលបានអត្ថប្រយោជន៍បញ្ចុះ តម្លៃរហូតដល់ទៅ ២០% ចំពោះតម្លៃធម្មតា ហើយការចំណាយប្រចាំថ្ងៃត្រឹមតែ 4 ៤ សេនប៉ុណ្ណោះ។ កញ្ចប់ប្រចាំខែផ្ដល់នូវអត្ថប្រយោជន៍បន្ថែម ជាមួយនឹងមាតិកាដែលមិនមានផ្សាយពាណិជ្ជកម្ម។ កញ្ចប់ទាំង ៣ នេះ នឹងនាំយកមកជាមួយនូវចំនួនម៉ោងទស្សនាឥតដែនកំណត់ និងមាតិកាពិសេសៗផ្តាច់មុខ។
ជាងនេះទៅទៀត ចាប់ពីថ្ងៃនេះទៅ អតិថិជនរបស់ Smart ដែលភ្ជាប់គម្រោង StreamOn 2 (គម្រោងប្រចាំសប្ដាហ៍) និង គម្រោង StreamOn 8 (គម្រោងប្រចាំខែ) នឹងមានសិទ្ធិប្រើប្រាស់កម្មវិធី Soyo ដោយឥតគិតថ្លៃដែលជាផ្នែកមួយនៃកញ្ចប់គម្រោងរបស់គេ។ ក្រុមហ៊ុន Sabay មានប្រវត្តិលើកទឹកចិត្តអ្នកបង្កើតមាតិកាផ្សេងៗ តាមរយៈកម្មវិធីនានា ដូចជា E-Novel, Hear-my-song និងការប្រកួតខ្សែភាពយន្តខ្នាតខ្លីជាដើម។
លោក ជី សិលា ស្ថាបនិក និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន Sabay បានថ្លែងថា «យើងដឹងថា ប្រជាជនកម្ពុជា ចង់បានមាតិកាជាភាសាខ្មែរ ហើយដែលមានគុណភាព។ មាតិកាដើមគឺមានតិចតួចណាស់ ប៉ុន្តែយើងក៏ដឹងដែរថា មានយុវជនវ័យក្មេងៗជាច្រើនសុទ្ធតែមាន គំនិតច្នៃប្រឌិត។ ជាមួយនឹង Soyo មហិច្ឆតារបស់យើង គឺបង្កើតកម្មវិធីរឹងមាំមួយ ដើម្បីបង្ហាញស្នាដៃរបស់ពួកគេ ហើយកិច្ចសហការជាមួយ Smart ប្រាកដជាបង្កើនបណ្តាញ ចែកចាយកាន់តែទូលាយ»។
រឿងខ្លីរដូវកាលទី ១ ឥលូវនេះមានតែ នៅលើកម្មវិធី Soyo ហើយសម្រាប់រដូវកាលទី ២ ត្រូវបានប្រកាសរួច ហើយនៅខែនេះ។ ទាំងអស់នេះនឹងបង្កើតឲ្យ មានកម្មវិធីពានរង្វាន់ ខ្សែភាពយន្តខ្លី នៅចុងឆ្នាំនេះ។ ក្រៅពីនេះ ខ្សែភាពយន្តផ្ដាច់មុខដែលមាន នៅក្នុងកម្មវិធីនេះ រួមមាន «ស្រទន់មន្តស្នេហ៍,មន្តស្នេហ៍លេខា,ពស់កេងកង» និងរឿងភាគ ដែលស្រង់ចេញមកពីសៀវភៅ ដែលលក់ដាច់បំផុតរបស់ខ្មែរ រឿង «បេសកម្មមួយ» គ្រោងចាក់បញ្ចាំងលើកដំបូងនៅឆ្នាំក្រោយ។
លោក ជី សិលា បន្ថែមថា «នៅពេលដែលយើងបានចាប់ផ្តើមក្នុងឆ្នាំ២០០៧ វិស័យឌីជីថលកំពុងចាប់កំណើតឡើង គឺជាចន្លោះមួយដែលត្រូវបានជំរុញដោយការចង់ដឹងចង់លឺ។ អ្វីគ្រប់យ៉ាងដែលយើងបានធ្វើ គឺផ្អែកលើមូលដ្ឋាននៃការយល់ដឹងតិចតួចរបស់យើង ការស្រលាញ់បច្ចេកវិទ្យាឌីជីថល និងត្រៀមលក្ខណៈជាមុនសម្រាប់អ្វីដែលអាចនឹងកើតមានក្នុងទីផ្សារនេះក្នុងទសវត្សរ៍ក្រោយ។ នៅខួបលើកទី ១០ របស់យើង យើងអាចនិយាយថា វាមានដំណើរការល្អសម្រាប់យើងនិងប្រទេសកម្ពុជា»។
សេចក្តីប្រកាសរបស់ក្រុមហ៊ុន Smart នេះគឺផ្អែកលើការចូលរួមរបស់ខ្លួនកាន់តែខ្លាំង នៅក្នុងគម្រោងភាពជាដៃគូផ្នែកកម្សាន្ត ឌីជីថលនានា ជាមួយនឹងសេវាប្រកប ដោយភាពច្នៃប្រឌិត ខណៈដែលក្រុមហ៊ុនព្យាយាម ពង្រឹងភាពនាំមុខរបស់ខ្លួនផ្នែក ទិន្នន័យអ៊ិនធឹ ណិត និងអភិវឌ្ឍខ្លួន ទៅជាម៉ាកយីហោគាំទ្រជីវិត រស់នៅបែបឌីជីថល។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា «ការផ្សំផ្គុំរវាងមាតិកា ដែលមានគុណភាពខ្ពស់ ជាមួយនឹងសេវាចែកចាយដែលមានគុណភាពខ្ពស់ គឺជាកម្លាំងជំរុញដ៏សំខាន់មួយ នៃកិច្ចព្រមព្រៀងភាពជាដៃគូរបស់យើង ជាមួយនឹង Sabay ហើយយើងពិតជាមានក្តីរំភើបក្រៃលែង នៅពេលដែលភាព ជាដៃគូនេះ លេចចេញជារូបរាងយ៉ាងលឿន ជាមួយនឹងកម្មវិធី Soyo។ យើងមានជំនឿចិត្តថា តាមរយៈការទទួលបានអ្នក ទស្សនា កាន់តែច្រើនដោយសារ សេវាចែកចាយ មានតម្លៃសមរម្យ ដូច្នេះផលិតករខ្សែភាពយន្តវ័យក្មេងទាំងអស់ នឹងអាចចាប់ផ្ដើមបង្ហាញ ពីសមត្ថភាព ពិតប្រាកដរបស់ខ្លួន ឲ្យគេបានឃើញជា មិនខាន»៕

មតិ