(ភ្នំពេញ)៖ លោកជំទាវ លាង ធារ៉ា នាយិកាក្រុមហ៊ុន Theara Leang Co.,LTD កាលពីយប់ថ្ងៃទី 16 ខែតុលា បានបង្ហោះសារនៅលើ ហ្វេសបុកផ្លូវការរបស់លោកជំទាវ រៀបរាប់ច្បាស់ៗ ទាក់ទងទៅឧកញ៉ា ឈាង រ័ត្ន ដែលនៅមិនដាច់អាល័យ ហើយមកពន្យល់សប្តិលោកជំទាវ សុំឲ្យជួយប្រពន្ធរបស់គាត់ស្តែងៗតែម្តង។

នៅក្នុងសាររបស់លោកជំទាវ បានសរសេររៀបរាប់លម្អិតថា «ភ្ជុំឆ្នាំនេះនាំកូនៗ និងគ្រួសារមកដើរលេងប្រទេសថៃ ឥឡូវនេះកំពុងតែធ្វើដំណើរត្រឡប់ទៅខ្មែរវិញ ប្រហែលជាម៉ោង 7យប់នេះដល់ផ្ទះនៅប៉េងហ៊ួតវិញហើយ។

ហេតុអ្វីទើបខ្ញុំសរសេរបែបនេះ..! ព្រោះតាំងពីថ្ងៃដែលបងរ័ត្នស្លាប់ ដល់ពេលនេះ ពួកខ្ញុំគេងមិនដែលលក់ស្រួលទេ ក្នុងខួរក្បាលគិតរហូត រូបភាពដែលពួកខ្ញុំ ឈរមើលសពបងរ័ត្នទាំងយប់នៅប៉េងហ៊ួត នៅក្នុងកែវភ្នែកនៅឡើយ 😭

ក្រោយពេលខ្ញុំត្រឡប់មកពីមើលសពបងរ័ត្ន ខ្ញុំតែងតែមានអារម្មណ៍ថាគាត់មកតាមខ្ញុំ មកទាំងកំសត់ មកមិនអោយខ្ញុំខ្លាចទេ ហើយក្នុងត្រជៀកខ្ញុំលឺសំលេងគាត់និយាយថា « លោកជំទាវ ជួយប្រពន្ធខ្ញុំផង 😭 » ខ្ញុំលឺរហូត លឺដល់ឈឺក្បាល គេងមិនលក់ យប់ឡើងសំលេង ទឹកមុខគាត់ កាន់តែច្បាស់ជាមួយខ្ញុំ អោយខ្ញុំជួយប្រពន្ធគាត់😭 ខ្ញុំគេងយំ៣យប់ និយាយជាមួយប្ដីខ្ញុំរហូត រឿងស្រីអូននិងបងរ័ត្ន ខ្ញុំអាណិតគេទាំង២ឡើងឈឺខ្លួនឯង មិនដឹងជួយអ្វីបាន..! ខ្ញុំក៏មិនអាចជួបស្រីអូនដែរពេលនេះ.. យប់មុនខ្ញុំឡើងមកថៃ ខ្ញុំគេងយំ គេងមិនលក់ ទឹកមុខបងរ័ត្ន និងសំលេងគាត់លឺជាងរាល់ដងទៅទៀត ខ្ញុំសំងំបានតែ២ម៉ោងត្រូវក្រោកទៅព្រលានហោះទៅប្រទេសថៃនាំកូនៗដើរលេង។ ពិតមែន មកដើរលេង ខ្ញុំមិនបានលឺសំលេងគាត់ដូចនៅខ្មែរទេ អារម្មណ៍ខ្ញុំប្រាប់ថា គាត់មិនរំខានខ្ញុំនៅជុំគ្រួសារទេ។ តែពេលយប់មុនគេង សំលេងអោយជួយនៅតែលឺ ទាំងទឹកមុខកំសត់..! និយាយត្រង់ចុះ ខ្ញុំមកដើរលេងទាំងអត់មានកំលាំងទេ ដើម្បីកូនប្រឹងរីករាយ ប៉ុន្តែទឹកមុខខ្ញុំសើចក៏មិនសមខ្លាំងណាស់ដែរ»។

លោកជំទាវរៀបរាប់បន្តទៀតថា «យប់ថ្ងៃទី ១៥ ឈានដល់១៦ ត្រូវនឹង៧ថ្ងៃបងរ័ត្ន គាត់អោយខ្ញុំឃើញគាត់ពិតប្រាកដ សភាពគួរអោយខ្លោចចិត្ត គាត់ឈរក្នុងបឹង១ដ៏ធំហើយងងឹតឈឹង លើមេឃអាប់អួរ មានភ្លៀង និងផ្គរ រន្ទះ 😭 ខ្ញុំស្រែកហៅគាត់ « បងរ័ត្នឡើងមកបង » គាត់ក៏យំ ទឹកមុខគាត់ពោរពេញដោយភាពទុក្ខសោកមែនទែន ខ្ញុំអាណិតទ្រាំមិនបាន ក៏ជឹះឡានចុះទៅយកគាត់ពីក្នុងទឹក ប៉ុន្តែឡានខ្ញុំបើទៅមិនរួច បើទៅមុខទៀតនឹងលិចទឹក។ ខ្ញុំក៏បបួលមនុស្សទាំងអស់ចុះពីលើឡាន រត់សំដៅទៅគាត់ ស្រាប់តែមានសត្វ២ក្បាល ដូចពស់ ដូចនាគ មិនច្បាស់ ២ក្បាលខ្មៅហើយធំមែនទែន មកបាំងផ្លូវ ពេលនោះខ្ញុំភ័យឡើងភ្ញាក់ពីគេង មើលទូរស័ព្ទម៉ោង៣យប់ 😔 ទេវតាអើយ…ខ្ញុំអ្នកដទៃសោះ តែខ្ញុំក៏ហត់ចិត្តខ្លាំងដែរ ចុះទម្រាំសមីខ្លួន..?

រឿងគ្រួសារមិនអាចបន្ទោសម្នាក់ណាបានទេ មានតែគេ២នាក់ទេទើបយល់ច្បាស់ សូមកុំកាត់ក្ដីល្អ ឬអាក្រក់ ហើយឈប់ចង់ចាញ់ឈ្នះគ្នាទៅ ស្រីអូន និងបងរ័ត្ន ចាញ់ហើយ អ្នកទាំង២ លេងហ្គេមជីវិត គឺចាញ់ទាំង២ ម្នាក់ស្លាប់ ម្នាក់រស់ពិបាកជាងស្លាប់ 😭 តើកន្លែងណាដែលត្រូវរកខុសត្រូវទៀតនោះ..? 😭 មិត្តភក្តិ អ្នកស្គាល់ ការពារគ្នាម្ខាងៗ តើចង់បានលទ្ធផលអ្វី.. ? 😔 ចង់ឃើញស្រីអូនស្លាប់ដែរមែនទេ ទើបឈប់វិភាគ? 😭»។

នៅចុងបញ្ចប់សាររបស់ លោកជំទាវ បានសំណូមពរថា «បើសិនជាអ្នកទាំងអស់គ្នាពិតជាស្រលាញ់បងរ័ត្ន សូមជួយស្រីអូនប្រពន្ធគាត់ផង កុំអោយនាងគិតខ្លី ស្លាប់ទៅម្នាក់ទៀត ឬជួយនាងកុំអោយនាងវង្វេងស្មារតី រឿងនោះគឺដូចជួយបងរ័ត្នដែរ ហើយគាត់គ្មានចង់បានអ្វីក្រៅពីប្រពន្ធគាត់សប្បាយចិត្តទេ ព្រោះគាត់ស្រលាញ់ប្រពន្ធគាត់ណាស់ សូមកុំអោយការចាកចេញរបស់គាត់លែងមានតម្លៃ 🙏🏻

ហើយបើសិនជាអ្នកទាំងអស់គ្នាចង់ធ្វើបុណ្យ សាងកុសលមែន ក៏នៅតែត្រូវជួយស្រីអូនដែរ សភាពគាត់ងាយសម្លាប់ខ្លួនគ្រប់ពេលព្រោះតែការឈឺចាប់..! អ្នកខំកសាងវត្ត១០ ក៏មិនស្មើនឹងជួយជីវិតមនុស្សម្នាក់អោយរស់បានដែរ។ ស្រីអូន ជាមនុស្សល្អ ជាធនធាមនុស្សជួយសង្គមច្រើន មានមនុស្សជាច្រើនដែលគាត់ត្រូវជួយបន្តរ បុណ្យ១នេះនឹងជួយបន្តរគ្នា អ្នកនឹងទទួលបានបុណ្យពិតប្រាកដ🙏🏻🙏🏻🙏🏻

ខ្ញុំជាអ្នកក្រៅសុទ្ធ មិនកាន់ជើងខាងណាទេ 🙏🏻 ទាំង២នាក់សុទ្ធតែមនុស្សល្អ រឿងប្ដី-ប្រពន្ធខ្ញុំក៏ទទួលបានសារ និងខលជាច្រើន ពីបងប្អូន-មិត្តភក្តិដោយមានការបារម្ភ ព្រោះទាំងការងារ ការបែងចែកតួនាទីរស់របស់ពួកខ្ញុំគឺមើលទៅស្រដៀងពួកគេដែរ ប៉ុន្តែខ្ញុំសុំមិននិយាយច្រើន គ្រាន់តែខ្ញុំសុំបញ្ចេញយោបល់ថា ជីវិតប្ដីប្រពន្ធ មានឈ្លោះ មានខឹង មានស្អប់ មានស្រលាញ់ ដូចតែគ្នាទេ…អ្នកទាំងអស់គ្នាគ្រាន់តែយករឿងនេះជាមេរៀនជីវិតទៅ តើអ្នកអាចរៀនសូត្រអ្វីបានខ្លះពីរឿងគ្រួសារ..? កុំទៅស្អប់ រកខុសត្រូវទៀត…🙏🏻🙏🏻🙏🏻
សូមបងរ័ត្នទៅកាន់សុគតិភព បានស្ងប់ 🙏🏻🙏🏻🙏🏻
សូមអោយស្រីអូនរស់អោយល្អ កុំមានរឿងអ្វីកើតឡើង ដើម្បីកូន និងសង្គមជាតិ 🙏🏻🙏🏻🙏🏻»៕
