ម្តាយយំលែងចេញព្រោះតែកូនប្រុសអាយុ១៧ឆ្នាំម្នាក់វង្វេងស្មាតីដោយសា

0
468

ភ្នំពេញ៖ ក្មេងប្រុសម្នាក់ត្រូវបានស្ត្រីជាម្តាយប្ដឹងសុំឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ ជួយចាប់ខ្លួនកូនប្រុសរបស់គាត់ ដែលបានប្រើប្រាស់គ្រឿងញៀនរហូតដល់ញៀនយ៉ាងជោគជាំ និងបានអុកឡុកក្នុងផ្ទះរករឿងគាត់រាល់ថ្ងៃ ដើម្បីនាំទៅដាក់នៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន ព្រោះតែគាត់មិនអាចប្រដៅ និងបញ្ឈប់សកម្មភាពប្រើប្រាស់គ្រឿងញៀនរបស់កូនប្រុសម្នាក់នេះបាន។

ក្រោយពេលទទួលបានពាក្យបណ្ដឹងពីស្រ្តីខាងលើ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលចោមចៅ បានចុះទៅធ្វើការចាប់ខ្លួនយុវជននោះ ដល់ផ្ទះស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បន្ទាប់មកបាននាំទៅកាន់ប៉ុស្ដិ៍ដើម្បីសាកសួរធ្វើសាវតាជាតិនិងប្រគល់ជូនទៅខាងមណ្ឌលកែប្រែសង្គមកិច្ចរាជធានីភ្នំពេញ ហើយខាងមណ្ឌលបាននាមយកទៅប៉ុន្តែមិនដឹងថាយកទៅដាក់នៅមណ្ឌលបន្សាបគ្រឿងញៀនណាមួយនៅឡើយ។

នគរបាលបានឲ្យដឹងថា យុវជនខាងលើនោះឈ្មោះហាង សៀងហេង អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិខាងលើ ដោយឡែកស្រ្តីជាម្ដាយសុំមិនបញ្ចេញឈ្មោះ គាត់បានធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ចោមចៅ ២ថ្ងៃជាប់ៗគ្នាមកហើយស្នើរសុំឲ្យនគរបាលជួយអន្តរាគមន៏ ដោយគាត់ប្រាប់ថាកូនប្រុសគាត់ម្នាក់នេះ បានប្រើប្រាស់គ្រឿងញៀនយូរមកហើយ។ទោះបីជាគាត់ខំធ្វើការអប់រំយ៉ាងណា ក៏មិនអាចតាមគន្លងធម៌បានដែរ ហើយគេបានញៀនថ្នាំរហូតដល់បែកលែងដឹងខុសត្រូវទៅហើយ មិនតែប៉ុណ្ណោះបានធ្វើការអុកឡុកនៅក្នុងផ្ទះ និងធ្វើបាបរករឿងគាត់ជាបន្តបន្ទាប់ទៀតផង។ដោយសារអត់ទ្រាំលែងបានទើបគាត់សម្រេចចិត្តប្ដឹងសុំឲ្យនគរបាលជួយចាប់កូនទៅដាក់មណ្ឌលកែប្រែ បន្សាបគ្រឿងញៀនតែម្ដង៕

មតិ