កាប់គ្មានញញើតដៃ!ចេញពីជប់លៀងផ្ទះមិត្តភ័ក្តត្រូវជនមិនស្គាល់មុខកាប់ប្រហាស្លាប់ក្នុងថ្លុកឈាម

0
561

ខេត្តកណ្តាល! យុវជនម្នាក់បានស្លាប់ភ្លា​មៗនៅនិងថ្លុកឈាមបន្ទាប់ពីជិះម៉ូតូចេញពីកម្មវិធីជប់លៀងផ្ទះមិត្តភ័ក្តវិញហើយត្រូវជនមិនស្គាល់មុខមានគ្នា២នាក់ប្រដាប់ដោយដាវសាំម៉ូរ៉ៃកាប់ប្រហាហើយគេចខ្លួនបាត់។
​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១ :៣០ នាទីយប់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៧ ចំណុចភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ រស្មី សាម៉ាឌី ភេទប្រុស អាយុ១៧
ឆ្នាំជនជាតិខ្មែរ មានលំនៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ចំណែកជនសង្ស័យមានគ្នា០២នាក់ មិនស្គាល់អត្តសញ្ញាណ ។
សាក្សីបានអោយដឹងថា​ នៅវេលាម៉ោង១៧ និង៣០នាទីជនរងគ្រោះបានទៅចូលរួមកម្មវិធីជប់លៀងផ្ទះឈ្មោះគៀត​ ភារម្យភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ លុះដល់ម៉ោង២១ និង៣០ នាទីថ្ងៃ ខែ ឆ្នាំដដែលឈ្មោះ គៀត ភារម្យ ភេទប្រុស និងឈ្មោះធី ប៊ុនធីម ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បានជូនឈ្មោះ រស្មី សាម៉ាឌីភេទប្រុស មកផ្ទះវិញ ដោយជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៍ ស ពាក់ស្លាកលេខ
ភ្នំពេញ 1FP.3194 ដោយឈ្មោះគៀត ភារម្យ ភេទប្រុសជាអ្នកឌុបចំណែកឈ្មោះ
ធី ប៊ុនធីម ភេទប្រុសអង្គុយកណ្តាល រីឯឈ្មោះ រស្មី សាម៉ាឌី ភេទប្រុសអង្គុយខាងក្រោយ លុះជិះម៉ូតូដល់ចំនុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកជិះគ្នា០២នាក់ ក្នុងទិសដៅស្រប
គ្នា បានយកវត្ថុរឹងមុតកាប់មកលើ ឈ្មោះ
រស្មី សាម៉ាឌី ភេទប្រុស ចំខាងក្រោមគុម្ព
ត្រចៀកខាងឆ្វេងបណ្តាលអោយដាច់រយះ ប្រវែង ៥,៥០សង់សុីម៉ែត្រ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯជនសង្ស័យពេលធ្វើសកម្មភាពរួចក៏ជិះម៉ូតូរត់គេចខ្លួនដោយយកវត្ថុតាងទៅជាមួយ ។ ចំណែកឯសពឈ្មោះ រស្មី សាម៉ាឌីភេទប្រុសក្រោ
យពីកំលាំងជំនាញខេត្តធ្វើការពិនិត្យរួចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មតិ