បុរសម្នាក់ជិះម៉ូតូធ្លាក់ចូលលូដែលគ្មានគម្របបណ្តាលអោយបាក់កស្លាប់

0
248

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជនរងគ្រោះបានធ្វើដំណើរនៅផ្លូវលំខាងលើបណ្តាអោយជនរងគ្រោះបានធ្លាក់ចូលលូបាក់ករស្លាប់គួរអោយរន្ធត់នៅនិងកន្លែងកើតហេតុនៅវេលាម៉ោងប្រមាណជា ៧ នឹង ៣០នាទីព្រលប់ថ្ងៃទី ៨ ខែ តុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលំមួយជិតនិងផ្លូវ ២០០៤ នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុគេឃើញបុរស់ម្នាក់ជិះម៉ូតូមាក់ Viva ពណ៍ក្រហមដែលមានស្លាក់លេខ តាកែវ 1D 2037 បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងនៅលើផ្លូវប៉េតុងខាងលើលុះមកដល់កន្លែងកើតហេតុក៏ជ្រុលចង្កូតម៉ូតូក៏ធ្លាក់ចូលទៅក្នុងលូបណ្តាលអោយបាក់ករស្លាប់ភ្លាមគួរអោយអាសូរនៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង ប្រជាពលរដ្ឋដែលរស់នៅនិងកន្លែងកើតហេតុខាងលើបានបន្តថា ៖ជារើយៗតែងតែមានករណីនេះជាញឹកញាប់នៅម្តុំនោះដោយគាត់ចង់សំនូមពរទៅសម្ថកិច្ចមូលដ្ឋាននៅទីនេះមេត្តាជួយដាក់ស្លាក់សញ្ញាអោយដឹងផងដើម្បីជៀសវាងអោយមានហេតុការណ៍នេះម្តងហើយម្តងទៀត។

បន្ចុប្បន្នសម្ថកិច្ចជំនាញបានធ្វើកោសល្យវិច្ឆ័យទៅលើសាកសពជនរងគ្រោះរួចនឹងកំពុងរងចាំសាច់ញ្ញាតគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

មតិ