ភេសជ្ជៈធម្មជាតិ ជួយដល់អ្នកមានសម្ពាធឈាមខ្ពស់ និងកូឡេស្តេរ៉ូលច្រើន ត្រឹមរយៈពេលមួយសប្តាហ៍…!

0
802

របបអាហារ និងទម្លាប់នៃការស់នៅមិនល្អ  បានធ្វើឲ្យមនុស្សភាគច្រើន មានបញ្ហាលើសឈាម និងឡើងកម្រិតកូឡេស្តេរ៉ូលខ្ពស់។  តែទោះជាយ៉ាងណាក៏ដោយ អ្នកអាចកម្ចាត់បញ្ហាទាំងនេះបាន តាមរបៀបធម្មជាតិ ដែលត្រូវបានគេជឿថា មានប្រសិទ្ធភាពខ្ពស់  និងមិនប៉ះពាល់សុខភាព ដូចជាថ្នាំពេទ្យមួយចំនួនឡើយ។

ចង់ដឹងថាមានអ្វីខ្លះ និងរបៀបធ្វើយ៉ាងណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

# គ្រឿងផ្សំ

  • ខ្ទឹមស ចិញ្រ្ចាំឲ្យម៉ដ្ឋចំនួន ១ កំពឹស
  • ទឹកខ្មេះប៉ោម ឬ Apple Cider Vinegar ចំនួន ១ ស្លាបព្រាបាយ (អាចរកទិញបានតាមផ្សារទំនើប)
  • ទឹកក្រូចឆ្មារចំនួន ១ ពែង
  • ទឹកឃ្មុំ ១ ស្លាបព្រាបាយ (ធម្មជាតិ)
  • ខ្ញី ចិតជាចំណិតតូចល្អិតៗ មួយចំណែក។

# វិធីអនុវត្ត

១. ងាយៗ ដោយគ្រាន់តែដាក់គ្រឿងផ្សំទាំងអស់ខាងលើក្រឡុកចូលគ្នាឲ្យម៉ដ្ឋ។

២. បន្ទាប់មក ស្រង់កាកចេញ ទុកតែទឹក និងយកវាទៅរក្សាទុកក្នុងទូទឹកកក បានរយៈពេល ៥ ថ្ងៃ។

៣. អ្នកត្រូវទទួលទានភេសជ្ជៈនេះចំនួន ១ ស្លាបព្រាបាយ មួយថ្ងៃ ២ ដង  មុនពេលទទួលទានអាហារពេលព្រឹកម្តង  និងមុនពេលទទួលទានអាហារពេលល្ងាចម្តងទៀត។  ប៉ុន្តែ សូមចងចាំថា មិនត្រូវទទួលទានលើសពី ៣ ស្លាបព្រាបាយ ក្នុងមួយថ្ងៃឡើយ។

គួរបញ្ជាក់ផងដែរថា ភេសជ្ជៈធម្មជាតិនេះ មានផ្ទុកសារធាតុចិញ្ចឹមច្រើន សំបូរសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយបង្កើនថាមពល ការពារមហារីក និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។

ក្នុងរយៈពេលដ៏ខ្លី អ្នកនឹងសង្កេតឃើញពលទ្ធផល ដ៏អស្ចារ្យរបស់វាជាក់ជាមិនខាន ដោយសម្ពាធឈាមរបស់អ្នកនឹងចាប់ផ្តើមធ្លាក់ចុះ ព្រមទាំងមានអារម្មណ៍ល្អប្រសើរជាងមុនច្រើនទៀតផង៕ ប្រភព Khmerload

មតិ