រាជធានីភ្នំពេញ៖ ស្ថានទូតព្រះរាជណាចក្រថៃប្រចាំកម្ពុជា បានថ្លែងក្នុងពិធី ព្រឹត្តិការណ៍ការចាប់ដៃគូពាណិជ្ជកម្មរវាងពាណិជ្ជករថៃនិងពាណិជ្ជករកម្ពុជា អំពីផលិតផលសម្រាប់ទារកនិងម្តាយឆ្នាំ២០២៣ ឱ្យដឹងថា ប្រទេសថៃបានមើលឃើញថាកំណើនទារករបស់កម្ពុជាមានការកើនឡើងគួរកត់សម្គាល់ដែលបង្ហាញពីតម្រូវការនិងជាឱកាសសហគ្រិនថៃនិងកម្ពុជាចាប់ដៃគ្នាបំពេញទីផ្សាររួមគ្នា ក្នុងវិស័យសុខាភិបាល។

លោក នីរ៉ាវ៉ាត់ រាំងស៊ីកាន់ចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃប្រចាំកម្ពុជា បានថ្លែងឱ្យដឹងថា ការរៀបចំឡើងនូវកម្មវិធី “Mom&Kids Business Matching In Cambodia” ជាព្រឹត្តិការណ៍កិច្ចពិភាក្សាពាណិជ្ជកម្ម រៀបចំដោយអគ្គនាយដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ ជាមួយសហគ្រិននៃផលិតផលមាតានិងកុមារចំនួន១៧ក្រុមហ៊ុនមកពីប្រទេសថៃនិងដឹកនាំសហគ្រិន ដើម្បីធ្វើកិច្ចពិភាក្សារពាណិជ្ជកម្មថៃជាមួយពាណិជ្ជករខ្មែរ ដើម្បីកាន់តែមានស្និទ្ធសាល។ លើសពីនេះប្រទេសកម្ពុជាជាប្រទេសមួយដែលមានតម្រូវការផលិតផលនិងទារកជាច្រើនដោយបច្ចុប្បន្ននេះប្រទេសកម្ពុជា មានអាត្រាការកើនឡើងនៃទារកជាលំដាប់។
លោក ឆឺគៀត អាត់ថៈកន ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានថ្លែងក្នុងព្រឹត្តិការណ៍នេះថា ព្រឹត្តិការណ៍នេះជាសញ្ញាមួយអាចប្រាប់បានថាទីផ្សារផលិតផលនៃប្រទេសថៃបានពង្រីកទៅជាប្រភេទផលិតផលថ្មីៗ អាចនាំចូលមកកាន់ទីផ្សារកម្ពុជា បានកាន់តែទូលំទូលាយ និងមានទិសដៅកាន់តែប្រសើរឡើង បន្ទាប់ស្ថានភាពជម្ងឺកូវិឌី១៩មានភាពប្រសើរឡើងដូចគ្នា។
ទិដ្ឋភាពកំណើនសេដ្ឋកិច្ចនៃកម្ពុជាមានការកើតនឡើងជាបន្តបន្ទាប់ ទាំងផលិតផលនិងសេវាកម្មផ្សេងៗហើយតម្រូវការក៏កាន់តែច្រើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសប្រភេទទំនិញនិងសេវាកម្មពីប្រទេសថៃ ដែលមានគុណភាពខ្ពស់និងតម្លៃសមរម្យធ្វើឱ្យមានការពេញនិយមសម្រាប់ប្រជាជនកម្ពុជា។

លោក ឆឺគៀត អាត់ថៈកន បានបញ្ជាក់ថា “ខ្ញុំបានពិតជាមានរីករាយខ្លាំងដែលសហគ្រិននៃប្រទេសថៃអាចជួបពិភាក្សាជំនួញជាមួយសហគ្រិននៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតឱកាសជាដៃគូររវាងគ្នាទៅវិញទៅមកនាពេលអនាគត”។
លោកជំទាវ ជីរ៉ូណាន់ វង្សមង្គល ប្រធានសមាគមធុរកិច្ចថៃប្រចាំកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនផលិតផលទារកនិងម្តាយទាំង១៧ក្រុមហ៊ុន បានធ្វើការណែរនាំជូនក៏ដូចជា ផ្តល់ភាពងាយស្រួលជាច្រើនស្រាប់ដៃគូសហការពាណិជ្ជករខ្មែរ នូវសេវាកម្មដឹកជញ្ជូន ទាំងផ្លូវទឹក, ផ្លូវគោក និងអាកាស ដែលជាកត្តាងាយស្រួលផ្គត់ផ្គង់មកកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនទាំង១៧ដែលបង្ហាញខ្លួននាថ្ងៃទី៣០ ខែមថុនា ខាងមុខនេះ នឹងផ្តល់គំនិតទីផ្សារនិងយុទ្ធសាស្រ្តជាច្រើនសម្រាប់ពាណិជ្ជករខ្មែរ រួមការផ្តល់ជូនលក្ខខណ្ឌពិសេស សម្រាប់ដៃគូសហការមិនចំបាច់កម្ម៉ងស្តុកច្រើន យកមកចែកចាយក្នុងទីផ្សារកម្ពុជាឡើយ អាចបញ្ជាទិញនិងកម្ម៉ងទៅតាមតម្រូវការទីផ្សារបច្ចប្បន្ន។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នៃការចាប់ដៃគូ រវាងពាណិជ្ជករ ថៃនិងកម្ពុជា បានដាក់តាំងបង្ហាញ ផលិតផលសម្រាប់ ទារកនិងម្តាយ ប្រចាំឆ្នាំ២០២៣នេះ មានចនួន១៧ក្រុមហ៊ុន មកពីប្រទេសថៃ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នាសណ្ឋាគារ Hyatt Regency ភ្នំពេញ ដោយមានការចូលរួមពីពាណិជ្ជករ ថៃ និងពាណិជ្ជករកម្ពុជា ជាច្រើនរូបផងដែរ។
ការរៀបចំព្រឹត្តិការនេះ គឺបានទទួលកិច្ចសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដែលមានការចូលរួមពីពាណិជ្ជករកម្ពុជាជាច្រើនរូប មកចូលរួមជាច្រើនរូប មកចូលរួមកម្មវិធីនៅថ្ងៃនេះ ហើយក៏ទទួលបានកិច្ចសហការយ៉ាងល្អពីពាណិជ្ជករកម្ពុជាផងដែរ៕
ប្រសិនបើពាណិជ្ជករខ្មែរយើងមានចំណាប់អារម្មណ៍ក្នុងចង់ចាប់ដៃគូរសហការជាមួយក្រុមហ៊ុនផលិតផលម្តាយនិងទារករបស់ប្រទេសថៃ អាចធ្វើការទំនាក់ទំនងកាន់ស្ថានទូតថៃប្រចាំកម្ពុជាតាមរយៈ លោកជំទាវ ជីរ៉ូណាន់ វង្សមង្គល ប្រធានសមាគមធុរកិច្ចថៃប្រចាំកម្ពុជា លេខទូរសព្ទ៖ 098 995 949 ៕

.jpg)

.jpg)

.jpg)
