រាជធានីភ្នំពេញ៖ សមត្ថកិច្ចយុត្តិធម៌ខណ្ឌដូនពេញ សហការជាមួយកម្លាំងប៉ុស្តិ ចតុមុខ បាន ធ្វើការប្រម៉ាញ់តាមចាប់ខ្លួនបានជនសង្ស័យ២នាក់ម៉ូតូ១គ្រឿង បន្ទាប់ពីជនសង្ស័យខាងលើធ្វើសកម្មភាពឆក់កាបូបក្នុងមូលដ្ឋានខណ្ឌដូនពេញបានសម្រេច ហើយគេចខ្លួនអស់រយៈពេល១០ថ្ងៃ ។

គួររំលឹកថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី ៣ខែមិថុនា ឆ្នាំ២០២៣ មានករណីចោរឆក់កាបូបមួយបានកើតឡើង នៅចំណុចនៅចំណុចផ្លូវលេខ៥១ កែងផ្លូវ២៦២ ស្ថិតក្នុងភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បន្ទាប់ពីកើតហេតុ ភ្លាម កម្លាំងជំនាញយុត្តិធម៌ខណ្ឌដូនពេញ បានធ្វើការកំណត់មុខសញ្ញាបាន និងបានដាក់កម្លាំងតាមគោលដៅនានាឃ្លាំមើល ភិនភាគក្រុមឆក់ខាងលើ ។ រហូតដល់វេលាម៉ោង ១.២៥នាទីរំលងអាធ្រាតឈាងចូលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញយើងបានឃើញជនសង្ស័យ ហើយក៏ធ្វើការឃាត់ខ្លួនបានភ្លាមៗតែម្តង នៅចំណុចផ្លូវព្រះសុរាមរិទ្ធ កែងផ្លូវ១៩ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ជនសង្ស័យទី១ឈ្មោះ សារិត ភក្តី ហៅក្តី អាយុ១៩ឆ្នាំ មានទីលំនៅ និងមុខរបរ មិនពិតប្រាក (អ្នកធ្វើសកម្មភាពឆក់) និងទី២ ឈ្មោះ អែម បញ្ញា ហៅ អាញ្ញា អាយុ១៨ឆ្នាំ មានទីលំនៅ និងមុខរបរ មិនពិតប្រាកដ (ជាអ្នកបើកម៉ូតូ) ។
ក្រោយឃាត់ខ្លួនបានជនសង្ស័យទាំង២ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
