ហាងនាឡិកា«G- SHOCK កាស្យូ» នៅទីក្រុងកោះពេជ្រ ផ្សព្វផ្សាយនាឡិកាម៉ាក G-SHOCK GA-710 តាមរយៈការជិះកង់ BMX

0
993

ភ្នំពេញ ៖ ហាងនាឡិកា«G-SHOCK កាស្យូ» ជាក្រុមសម្ព័ន្ធ របស់មជ្ឈមណ្ឌលនាឡិកាស្វីស និង ជប៉ុន ដែលទទួល សិទ្ធផ្ដាច់មុខ ក្នុងការចែកចាយផលិតផលនាឡិកាកាស្យ៉ូ លើទីផ្សារកម្ពុជា ល្ងាចថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១៧ បាន ផ្សព្វផ្សាយពីភាពទាន់សម័យ របស់នាឡិកាថ្មីទំនើបម៉ាក G-SHOCK GA-710 ដែលជាផលិតផលរបស់ក្រុមហ៊ុនCASIO ជប៉ុនតាមរយៈការជិះកង់ BMX និងក្ដារបន្ទះមានកង់ ជូនដល់ អតិថិជន នៅទីតាំងរបស់ខ្លួន នាបុរីឡាសែន ខាងកើតស្ពានហង្ស ចម្ងាយ៣០ម៉ែត្រ ក្នុងទីក្រុងកោះពេជ្រ ។
នេះ ជាកម្មវិធីពិសេសដែលបង្ហាញ នូវភាពទាន់សម័យ គុណភាពនិងអត្ថប្រយោជន៍ នៃនាឡិកា ម៉ាកG-SHOCK GA-710 ប្រៀបដូចជាការជិះកង់ របស់អ្នកជំនាញ ប្រកបដោយទេពកោសល្យ។
លោក គួច ណាវ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលនាឡិកាស្វីស បានឲ្យដឹងថា នាឡិកាម៉ាក G-SHOCK GA-710 មានភាពរឹងមាំ មិនងាយ ខូចនៅពេលធ្លាក់ និងអាចប្រើបាននៅក្នុងស្ថានភាពអាក្រក់ៗ និងបានធ្វើការកែប្រែរូបរាងទៅតាមសម័យកាល ធន់នឹងកម្លាំងសង្កត់ជំរៅទឹក២០០ម៉ែត្រ ពន្លឺប្រភេទLED អាចមើលម៉ោងបាននៅក្នុងទីងងឹត ដើរដោយពន្លឺព្រះអាទិត្យ និង ជាប្រព័ន្ធវិទ្យុ គ្រប់គ្រងបញ្ជាម៉ោង ឲ្យដើរបានត្រឹមត្រូវ អាចវាស់កម្ពស់ និងសីតុណ្ហភាព អាចផ្លាស់ប្ដូរពេលវេលាពិភពលោកបានដោយគ្រាន់តែទាញ ក្បាលរុយដាក់ឲ្យចំឈ្មោះទីក្រុង ហើយទាញវាមកវិញជាការស្រេច ។ G-SHOCK GA-710 មានម៉ូដែលថ្មីៗ រចនា រូបរាងបានយ៉ាងល្អ ជាការទាក់ទាញ នូវចំណូលចិត្ត របស់យុវជន ដែលទទួលបាន ការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារ ។
ទន្ទឹមនឹងការបង្ហាញ ផលិតផល នាឡិកាម៉ូឌែល G-SHOCK GA-710 នេះមជ្ឈមណ្ឌលនាឡិកា ស្វីស និង ជប៉ុន បានលក់បញ្ចុះតម្លៃជាពិសេសចំនួន ២០ភាគរយទៅ៣០ភាគរយ ជូនដល់អតិថិជន រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ខាងមុខនេះ ក្នុងកម្មវិធីធំរបស់ G-SHOCK GA-710 នៅក្នុងផ្សារ អ៊ីអន ។
ក្នុងស្ថានភាពវិវឌ្ឍរបស់សង្គម បច្ចប្បន្នទាំងភាពស៊ីវីល័យ ទាំងការប្រើប្រាស់សម្ភារៈ គឺជាកត្តាដែលមិនអាចខ្វះបាន ពិសេសនោះគឺការប្រាប់ពីពេលវេលា ដ៏ជាក់លាក់ សម្រាប់ការរស់នៅប្រចាំថ្ងៃ និងជាគ្រឿងលម្អ១ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ ៕

មតិ