Subscribe
ENN NEWS
  • ទំព័រមុខ
  • សេដ្ឋកិច្ច
  • កម្សាន្ត
  • ចំណេះដឹង
  • សង្គម
  • កីឡា
  • ព្រឹត្តិការណ៍អន្តរជាតិ
No Result
View All Result
  • ទំព័រមុខ
  • សេដ្ឋកិច្ច
  • កម្សាន្ត
  • ចំណេះដឹង
  • សង្គម
  • កីឡា
  • ព្រឹត្តិការណ៍អន្តរជាតិ
No Result
View All Result
ENN NEWS
មានរឿងអ្វីបានជាបុរសម្នាក់យកគ្រាប់កាំភ្លើងបាចក្នុងហាងកាត់សក់សំញ៉ែងកាំភ្លើងគម្រាមជាងកាត់សក់ដល់ក្នុងហាងនៅបឹងត្របែក

តុលាការខេត្តកំពត សម្រេចឃុំខ្លួនអភិបាលរងក្រុងបូកគោ ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាលើប្រពន្ធ

កុមារីអាយុ៥ឆ្នាំ ចុះលេងអាងសួនទឹកផ្សារទំនើបអូឡាំព្យា ឆក់ស្លាប់យ៉ាងអាណោចអាធម៌

មានរឿងអ្វីបានជាបុរសម្នាក់យកគ្រាប់កាំភ្លើងបាចក្នុងហាងកាត់សក់សំញ៉ែងកាំភ្លើងគម្រាមជាងកាត់សក់ដល់ក្នុងហាងនៅបឹងត្របែក

May 3, 2023
in សង្គម
1k
SHARES
5.5k
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ គេបានបង្ហោះវីដេអូឃ្លីប ចេញពី កាម៉េរា សុវត្ថិភាព ជិត៦នាទី ឃើញពីសកម្មភាពរបស់បុរសម្នាក់ ហាក់ដូចជា ថ្លើមធំ ចរិកមានតែ អញ កោងកាច ដើរចូលហាងកាត់សក់ ស្រែកឡូឡា ដោយប្រើគ្រាប់កាំភ្លើង បោះចាចក្នុងហាង សម្លុត បំបាត់ ជាងកាត់សក់ រហូតដល់លើកដៃសំពះ ហើយភ្ញៀវអ្នកមកកាត់សក់ ក៏ភ័យ កាត់សក់មិនទាន់ហើយផង ក៏ចាកចេញទាំងព្រលឹងចុងសក់ ។

នៅក្នុង ផេកឈ្មោះ ( អេសភីខេ ញូ ) បានបង្ហោះថា,
កាចសាហាវមែន ! អ្នកបេីកទ្បានលុចសុីស570 ស្លាកលេខ ភ្នំពេញ 2AG-2222 មកហាងកាត់សក់ និយាយទ្បូទ្បាខ្លាំងៗខឹង.គេប្រាប់ពីរបីម៉ាត់ដេីរទៅយកគ្រាប់កាំភ្លេីងមកបាចនៅក្នុងហាងលេីកអាវសំញ៉ែងកាំភ្លេីងនៅចង្កេះនិយាយគំរាមបាញ់ និងនិយាយគំរាមទះកំភ្លៀងជាងកាត់សក់ ។

ហេតុការណ៍នេះ កើតឡើងនៅផ្លូវលូរ១០៥បឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ នា វេលាម៉ោង ១២.១០នាទីថ្ងៃត្រង់ ថ្ងៃ ទី២ ខែឧសភា ឆ្នាំ ២០២៣។

ផេក ( អេសភីខេ ញូ ) បានត្រឹមតែបង្ហោះ វីដេអូឃ្លីប ប៉ុន្តែ មិនធ្វើការអធិប្បាយ រៀបរាប់ពីសាច់រឿងនេះទេ ដូច្នេះសូមសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ពាក់ព័ន្ធ ស៊ើបអង្កេត ស្រាវជ្រាវ ក្នុងរឿងនេះផង ខណៈសមត្ថកិច្ចមូលដ្ឋានថា អត់បានដឹង ដោយសារម្ចាស់ទីតាំងអត់បានប្តឹង ??? ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបាន ឆ្លើយប្រាប់ថា, បានឃើញវីដេអូហើយ ចាំស្រាវជ្រាវ ដោយសារមានស្លាកលេខឡាន ៕

Next Post
កុមារីអាយុ៥ឆ្នាំ ចុះលេងអាងសួនទឹកផ្សារទំនើបអូឡាំព្យា ឆក់ស្លាប់យ៉ាងអាណោចអាធម៌

កុមារីអាយុ៥ឆ្នាំ ចុះលេងអាងសួនទឹកផ្សារទំនើបអូឡាំព្យា ឆក់ស្លាប់យ៉ាងអាណោចអាធម៌

ការសិក្សារបស់ក្រុមហ៊ុន Visa បង្ហាញពីកំណើននៃចំណាប់អារម្មណ៍លើ ជំរើសទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ បន្ទាប់ពីការរីករាលនៃជំងឺកូវីដ ខណៈការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែជាទម្លាប់ដ៏ពេញនិយមនៅក្នុងចំណោមប្រជាជនកម្ពុជា

December 2023
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
« Nov    
ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2023 EXPRESS NEWS NETWORK - ENN NEWS

No Result
View All Result
  • ទំព័រមុខ
  • សេដ្ឋកិច្ច
  • កម្សាន្ត
  • ចំណេះដឹង
  • សង្គម
  • កីឡា
  • ព្រឹត្តិការណ៍អន្តរជាតិ

© 2023 EXPRESS NEWS NETWORK - ENN NEWS

error: Content is protected !!