នីឡា កូនតាវ៉ិចទ័រ និងគូដណ្តឹងបែកគ្នា ?

0
672

នៅលើ Facebook នីឡា កូនតាវ៉ិចទ័រ បានបង្ហោះរូបភាព និងសារដ៏ចម្លែកដែលបានបញ្ជាក់ថា នាងនិងគូដណ្ដឹងជាកូនប្រុសក្នុងត្រកូលគ្រួសារថៅកែល្ខោនបាសាក់វង់ ភី សុគន្ធធី បែកបាក់គ្នាហើយ ។

នាងបានបង្ហោះរូបភាពកាន់ដៃ ហើយសរសេររៀបរាប់ថា “គ្រប់យ៉ាងគឺចប់ សុំទោសដែលមិនអាចកាន់ដៃអ្នកបន្តទៅមុខទៀត អរគុណគ្រប់យ៉ាងដែលបានផ្ដល់អោយ សំណាងល្អណា៎ Reng Sey”។ ចំណែកខាងប្រុស ផន រង្សី ក៏បាន share និងសរសេររៀបរាប់បន្តថា “មិនបាច់សុំទោសទេអូន។ អ្វីដែលអូនធ្វើ គឺត្រឹមត្រូវហើយ ជិតបីឆ្នាំហើយ ដែលយើងស្រឡាញ់គ្នាដោយមិនមានការបង្ខិតបង្ខំពីចាស់ទុំឡើយ ហើយបងក៏មិននឹកស្មានថាមានរឿងបែបនេះចូលមកក្នុងជីវិតបងដែរ។ បងមិនខឹងនឹងអូនទេ ព្រោះបងតែងគិតថាបងមិនសាកសមនឹងអូននោះទេ ទាំងរូបរាងទាំងការងារ។ បងត្រឹមជាមនុស្សប្រុសធម្មតាម្នាក់ រូបរាងក៏មិនស្អាត មិនទាន់សម័យ អត់ចេះ sweet អីដូចគេនោះទេ។
ត្រឹមជានាក់រកស៊ីធម្មតាម្នាក់ ទំរាំបានលុយគេ អត់ងងុយ ស្អុយភ្នែក ញើសហូរដាបខ្លួនមិនសាកសមអីនឹងអូនជាតារាល្បី ស្អាត មានគេស្រឡាញ់គាំទ្រច្រើន។ អូនដឹងហើយតាំងពីភ្ជាប់ពាក្យមកទល់នឹងពេលនេះ បងតែងតែត្រូវគេរិះគន់ប្រមាថតិះដៀលថាបងចេះថាបងចុះ តែបងមិនដែលខ្វល់ទេ ព្រោះវាមិនមែនជាការពិត។ បងតែងតែខំប្រឹងប្រែងរកស៊ីទាំងឈឺទាំងជា ព្រោះចង់សំរេចគោលដៅមុនពេលយើងរៀបការ។ តែគ្រប់យ៉ាងវារលាយអស់ហើយ។ ពេលអត់ពីបងត្រូវធ្វើជាក្មេងល្អណា ក្មេងក្បាលរឹងជូនពរឱ្យអូនជួបមនុស្សល្អ និងសាកសមនឹងអូន។ ធ្វើមិចបើនិស្ស័យពួកយើង បានត្រឹមគូដណ្ដឹង”។

យើងមិនទាន់ដឹងនៅឡើយទេថា រឿងនីឡា នឹងគូដណ្តឹងបែកគ្នា ម្តាយឪពុកទាំងសងខាងបានដឹងហើយរឺនៅ រឺគ្រាន់តែជាសារលេងសើចបែបក្មេងៗរបស់អ្នកទាំងពីរក៏ថាបាន ៕

មតិ