ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសកីឡាលើកទម្ងន់ NTO ត្រៀមខ្លួនចូលរួមនៃព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងធ្វើការសិក្សារយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី ២២-២៦ ខែមេសានេះនៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក សំ សុខយី អគ្គលេខាធិការបានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាល ” មន្ត្រី បច្ចេកទេសកីឡាលើកទម្ងន់ NTO ” មុននឹងចូលរួមការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដើម្បីត្រៀមលក្ខណៈសហការណ៍ជាមួយមន្ត្រីបច្ចេកទេសអន្តរជាតិ ថ្នាក់ដឹកនាំការប្រកួតTD ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ប្រកបដោយភាពទទួលខុសត្រូវ និងជោគជ័យ។
លោកអគ្គលេខាធិការបន្តថា វគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសកីឡាលើកទម្ងន់ NTO ដ៏មានសារសំខាន់នេះ។នាពេលនេះ ពិតជាមានតម្លៃណាស់សម្រាប់ក្រេបយកចំណេះដឹងថ្មីៗថែមទៀត ស្តីពី ការតួនាទី ភារកិច្ច ការទទួលខុសត្រូវ លើការរៀបចំព្រឹត្តការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ មានប្រសិទ្ធភាពខ្ពស់ សំដៅរួមចំណែកលើកស្ទួយកិត្តិយស កិត្យានុភាពរបស់ជាតិលើឆាកអន្តរជាតិ។
លោកសូមថ្លែងអំណរគុណ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់កញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំ ដល់សហព័ន្ធកីឡាជាតិ ពិសេសសហព័ន្ធកីឡាលើកទម្ងន់កម្ពុជានាពេលនេះ ទើបថ្ងៃនេះយើងបានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី មន្ត្រីបច្ចេកទេសកីឡាលើកទម្ងន់ NTO នេះឡើង។
សូមថ្លែងអំណរគុណរាជរដ្ឋាភិបាលអរគុណសន្តិភាព កីឡារស់ក្នុងសន្តិភាពមានសន្តិភាពមានការអភិវឌ្ឍន៍ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងផ្តល់ជូយឲ្យលោក លោកស្រីជាមន្ត្រីបច្ចេកទេស ទាំងអស់ឲ្យបានយល់ពីសារៈសំខាន់ ការតួនាទី ភារកិច្ច ការទទួលខុសត្រូវ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយនេះ ដែលប្រជាពលរដ្ឋ ថ្នាក់ដឹកនាំកីឡា និងរាជរដ្ឋាភិបាល បានទន់ទឹងរងចាំអស់រយៈពេល ៦៤ឆ្នាំ ថ្ងៃនេះ ពេលនេះ យើងទាំងអស់គ្នាមានវាសនាខ្ពស់ បានចូលរួមដឹកនាំការងារមួយនេះ៕


