ភ្នំពេញ៖ ក្រុមហ៊ុន EZECOM បានក្លាយជាដៃគូផ្លូវការរបស់គណៈកម្មាធិការជាតិ CAMSOC ក្នុងការផ្តត់ផ្គង់សេវាអ៊ីនធឺណិត សម្រាប់បម្រើដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជា់បន្ថែមទៀតថា៖ «នេះជាការជួយគ្នាទៅវិញទៅមករវាងដៃគូឯកជន និងគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ដើម្បីជំរុញឱ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កាន់តែល្អប្រសើរបន្ថែមទៀត។ អ្វីដែលសំខាន់ គឺការជួយចែករំលែកគ្នាទៅវិញទៅមក ដោយព្រឹត្តិការណ៍កីឡាទាំងមូលនេះ ត្រូវការចាំបាច់នូវសេវាសំខាន់ៗមួយចំនួន។ ជាក់ស្តែង នៅថ្ងៃនេះ ទាក់ទងនឹងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត ដែលផ្តល់ជូនដោយក្រុមហ៊ុន Ezecom»។
«នៅក្នុងការប្រកួតកីឡា យើងត្រូវការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាច្រើនណាស់ ដូចជាបច្ចេកវិទ្យាផ្សាយផ្ទាល់ ព័ត៌មាន និងការទំនាក់ទនងគ្នាជាដើម ដែលសុទ្ធសឹងតែទាក់ទងទៅនឹងបច្ចេកវិទ្យាអ៊ីនធឺណិត។ យើងត្រូវការប្រើប្រាស់ប្រព័ន្ធសេវាអ៊ីនធឺណិតមួយ ដែលមានគុណភាពល្អ ស្ថិរភាពសេវាល្អ សុវត្ថិភាពខ្ពស់ ដើម្បីបម្រើដល់កិច្ចការប្រកបដោយប្រសិទ្ធភាពខ្ពស់ ដូច្នេះក្រុមហ៊ុន Ezecom នឹងផ្តល់នូវសេវាអ៊ីនធឺណិតខ្លាំង ដើម្បីជំរុញឱ្យព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែមានគុណតម្លៃខ្ពស់»។ ឯកឧត្តមអគ្គលេខាធិការ បានសង្កត់ធ្ងន់បន្ថែម៕
គួបញ្ជាក់ផងដែរថា៖ ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀមក្នុងភាពជាដៃគូនេះ ត្រូវបានធ្វើឡើង នៅមជ្ឈមណ្ឌលប្រតិបត្តិហ្គេមនៃពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ រវាងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC និងលោកស្រី LEE Yun Nii នាយិកាប្រតិបត្តិ ក្រុមហ៊ុន Ezecom៕


