ក្រុមអត្តពលិកវាយកូនឃ្លីលើតុចាញ់នៅសង្ហឹបុរីថ្មី មកដល់វិញបែរជាថ្នាក់ដឹកនាំធ្វើព្រនឿយ! ហេតុតែគ្នាចាញ់! ប៉ុន្តែគ្នានៅក្មេងគួរបន្តលើកទឹកចិត្ត

0
787

កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ក្រុមកីឡាទាំង៥ប្រភេទដែលចូលរួម ព្រឹត្តិការណ៍ប្រកួត The 9th ASEAN School Games បានវិលត្រឡប់មកមាតុវិញហើយ ប៉ុន្តែអាណិតដល់ក្រុមកីឡាថ្នាល់របស់វាយកូនឃ្លីលើតុចាញ់ដូចគ្នាប៉ុន្តែគ្មានថ្នាក់ដឹកនាំណាម្នាក់ចេញមុខមកទទួលរឿងសោកស្តាយឬលើកចិត្តឡើយ សម្រាប់ក្រុមក្មេងៗរូបនេះ ឱ្យដូចក្រុមកីឡា៤ប្រភេទទៀតនោះទេ។

សូមរំលឹកថា ព្រឹត្តិការណ៍ប្រកួត កីឡា The 9th ASEAN School Games នៅប្រទេសឹង្ហបូរី ក្រុមអត្តពលិករបស់កម្ពុជាចំនួន៥២នាក់ ប្រតិភូ និងថ្នាក់ដឹកនាំ បានមកដល់កម្ពុជាវិញហើយ ជាមួយនឹងការបរាជ័យទាំង ៥ ប្រភេទកីឡា គឺហែលទឹក អត្តពលម្ម វាយកូនបាល់ វាយសី និង កីឡាវាយកូនឃ្លីលើតុ។ជាមួយនឹងការទោះទាយ របស់អតីតគ្រូបង្វឹកចាស់ៗមួយចំនួន កាលពីសប្ដាហ៍មុន នោះ ពិតជាត្រូវ មួយរយភាគរយ មែន ដែលថា ក្រុមអត្តពលិកវាយកូនឃ្លីលើតុ អាចលើទង់ ស ត្រលប់មកកម្ពុជាវិញ ពីព្រឹត្តិការណ៍ប្រកួត The 9th ASEAN School Games ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ នៅប្រទេសសឹង្ហបុរី។

ដូចការទស្សន៍ទាយរបស់មហាជនពិតមែន កាលពីសប្ដាហ៍មុននោះ ក្រោយពីពួកគាត់បាន ឃើញលទ្ធផលរបស់ក្រុមកីឡាករវាយកូនឃ្លីលើតុកម្ពុជា បានចាញ់ជាបន្តបន្ទាប់ ក្នុងវគ្គជម្រុះដំបូងនៃការប្រកួត ដោយពួកគាត់បានសន្និដ្ឋានថា ការចាញ់លើកនេះ មកពីការប្រែប្រួលនៃគណៈកម្មការប្រតិបត្តិ របស់សហព័ន្ធ ដែលតែងតាំង អ្នកគ្មានជំនាញមកកាន់ ការងារ។ជាមួយនឹងការត្រលប់មកវិញ កាលពីរសៀលម្សិលមិញនោះ ត្រូវបានមហាជនឃើញថា ប្រភេទកីឡាទាំង៥ប្រភេទ ដែលមាន កីឡាអត្តពលកម្ម ហែលទឹក វាយកូនឃ្លីលើតុ វាយសី និង កីឡាវាយកូនបាល់ ត្រូវបានក្រុមកីឡាករការិនី និង ថ្នាក់ដឹកនាំតាមប្រភេទកីឡារបស់ខ្លួនដែលស្ថិតនៅក្នុងស្រុក បានមកទទួល ដោយការរាក់ទាក់បំផុត ។ ខណៈដែលប្រភេទកីឡាវាយកូនឃ្លីលើតុ ដែលបានប្ដូររចនាសម្ព័ន្ធរបស់ខ្លួនដោយ មិនប្រក្រតីនោះ បែបជាគ្នាថ្នាក់ដឹកនាំ រូបក៍កីឡាករឬកីឡាការិនី រូបណា មកផ្ដល់កេត្តិ៍យសទទួល ពេលត្រលប់មកវិញឡើយ ជាមួយនឹងការបរាជ័យពីការប្រកួតអន្តរជាតិដូចគ្នាជាមួយនឹង ប្រភេទកីឡា៤ ផ្សេងទៀត ក្នុងព្រឹត្តិការណ៍ The 9th ASEAN School Games នោះ។បើតាមលោក នាង ពិសិទ្ធ ដែលស្ថិតនៅប្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដោយកំពុងរងចាំបងប្អូន ត្រលប់ មក ពីប្រទេសថៃនោះ បានលើកឡើងថា៖ ខ្មែរយើងគឺចឹង ពេលឈ្នះមេដាយអ្នកធំ ថ្នាក់ដឹកនាំកីឡាអីមកទទួលយ៉ាងអធឹក អធើមណាស់ តែដ៍គ្នាចាញ់ គ្មានអ្នកណាមកយកចិត្តទុកដាក់ទទួលស្វាគមន៍ឡើយ ។

លោកបន្តថា ការធ្វើបែបនេះ គឺធ្វើឱ្យកីឡាកររបស់ខ្លួន បាក់ទឹកចិត្តទៅវិញនោះទេ ព្រោះគ្នាខំទៅប្រកួតប្រឹងប្រែង ដើម្បីជាតិ បើទោះចាញ់ឬក៍ឈ្នះក៍ត្រូវមកទទួល ដើម្បីលើកទឹកចិត្តគ្នានោះដែរ។ សម្រាប់ខ្ញុំធ្លាប់ឃើញនៅប្រទេសថៃ កីឡាករគេត្រលប់ពីការប្រកួតវិញ ចាញ់មានអ្នកមកទទួលយ៉ាងច្រើន មានទទួលពាក់កម្រងផ្កា មិនដូច ខ្មែរយើងនោះទេ ស្ងាត់ឱ្យឆឹង។លោកបន្ថែមថា លោកចង់ឃើញកីឡាស្រុកខ្មែរទាំងអស់រីកចម្រើន ដូចស្រុកគេ ហើយចេះស្រឡាញ់គ្នាដូចស្រុកគេដែរ ដូចបាល់ទាត់ចឹង ទោះចាញ់ឈ្នះ យើងនៅតែគាំទ្រពួកគេជានិច្ច ព្រោះពួកគេ ប្រឹងប្រែងដើម្បីមុខមាត់ប្រទេសជាតិ។

សូមបញ្ជាក់ផងដែរថា ប្រភេទកីឡាមួយនេះ ធ្លាប់ឈ្នះបានមេដាយសំរិទ្ធ មួយគ្រឿង ក្នុងព្រឹត្តិការណ៍នេះម្ដង កាលពីលើមុន ដោយមិនទាន់មានការផ្លាស់ប្ដូររចនាសម្ព័ន្ធ៕

មតិ