Tuesday, February 7, 2023
ENN NEWS
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
ENN NEWS
No Result
View All Result
Home អន្តរជាតិ

រដ្ឋបាលក្រុងព្យុងយ៉ាងគាំទ្រប្រទេសរុស្ស៊ីដាក់បញ្ជូលខេត្ត៤របស់អ៊ុយក្រែនក្រោមការគ្រប់គ្រងរបស់ខ្លួន…

October 4, 2022
in អន្តរជាតិ
រដ្ឋបាលក្រុងព្យុងយ៉ាងគាំទ្រប្រទេសរុស្ស៊ីដាក់បញ្ជូលខេត្ត៤របស់អ៊ុយក្រែនក្រោមការគ្រប់គ្រងរបស់ខ្លួន…
75
SHARES
1.2k
VIEWS
Share on FacebookShare on Twitter

បរទេស៖ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបង្ហាញការគាំទ្រដល់សកម្មភាពរបស់រុស្ស៊ីដែលបានសម្រេចដាក់បញ្ជូលខេត្តចំនួន៤របស់អ៊ុយក្រែនក្រោមការគ្រប់គ្រងរបស់ខ្លួនក្រោយពេលបោះឆ្នោតប្រជាមតិទទួលបានការគាំទ្រខ្ពស់។ ប៉ុន្តែការដាក់បញ្ជូលនោះទទួលរងការប្រតិកម្មយ៉ាងខ្លាំងពីបណ្តាប្រទេសលោកខាងលិច ពិសេសគឺអាមេរិក។ចែករំលែក៖រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបង្ហាញការគាំទ្រដល់សកម្មភាពរបស់រុស្ស៊ីដែលបានសម្រេចដាក់បញ្ជូលខេត្តចំនួន៤របស់អ៊ុយក្រែនក្រោមការគ្រប់គ្រងរបស់ខ្លួនក្រោយពេលបោះឆ្នោតប្រជាមតិទទួលបានការគាំទ្រខ្ពស់។ ប៉ុន្តែការដាក់បញ្ជូលនោះទទួលរងការប្រតិកម្មយ៉ាងខ្លាំងពីបណ្តាប្រទេសលោកខាងលិច ពិសេសគឺអាមេរិក។

លោក Jo Chol Su រដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់ថា ការបោះឆ្នោតប្រជាមតិនៅខេត្តចំនួន៤របស់អ៊ុយក្រែនដើម្បីចូលជាមួយរុស្ស៊ីទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋ ទាំងនោះគឺជារឿងសមស្របតាមរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ។ ប៉ុន្តែអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Gutteres បានថ្កោលទោសយ៉ាងខ្លាំងដល់ការសម្រេចដាក់បញ្ជូលខេត្តចំនួន៤របស់អ៊ុយក្រែនចូលក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។

តាមការលើកឡើងរបស់លោក Jo Chol Su បានចោទប្រកាន់អាមេរិកចងគំនុំជាមួយប្រទេសមិនមែនជាមិត្ត ។ កន្លងមកអាមេរិកធ្លាប់បានវាយប្រហារប្រទេសផ្សេង ដើម្បីពង្រីកអំណាចរបស់ខ្លួន។ សារព័ត៌មាន KCNA បានផ្សាយថា « ដើម្បីរក្សាពិភពលោក តម្លាភាព អាមេរិកបានជ្រៀតជ្រែកដោយកិច្ចការផ្ទៃក្នុងរបស់ប្រទេសមានឯករាជ្យ ហើយតែងតែបំពានដែនអធិបតេយ្យភាពប្រទេសផ្សេងទៀត ។ មិនតែប៉ុណ្ណោះអាមេរិកបានប្រើប្រាស់អង្គការសហប្រជាជាតិ ដូចជាឧបករណ៍ដើម្បីដាក់គំនាបទៅលើប្រទេសដែលអាមេរិកចាត់ទុកថាជាសត្រូវរបស់ខ្លួន៕

Post Views: 155
Next Post
ក្រុមសន្តិសុខក្លឹបXZoomព្រួតវាយភ្ញៀវរងរបួស៣នាក់សមត្ថកិច្ចមិនឃាត់ជនដៃដល់បែជាហៅជនរងគ្រោះទៅសួនាំទៅវិញ

ក្រុមសន្តិសុខក្លឹបXZoomព្រួតវាយភ្ញៀវរងរបួស៣នាក់សមត្ថកិច្ចមិនឃាត់ជនដៃដល់បែជាហៅជនរងគ្រោះទៅសួនាំទៅវិញ

Discussion about this post

Browse by Category

  • About Us
  • Home
Call us: +855 12 574 998

© 2022 ENN News - News & Magazine .

No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត

© 2022 ENN News - News & Magazine .

Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?