ជប៉ុន ស៊ីពីរ- សូន្យទៅហើយនៅឡើយគ្រូបង្វឹករូបនេះសរសើរកម្ពុជាលេងល្អទៀត ដោយ បូរិន

0
664

ភ្នំពេញ៖ ក្រោយបញ្ចប់ការប្រកួតក្នុងវគ្គជម្រុះនៃព្រឹត្តិការណ៍ AFC U-23 Championship 2018 ជប៉ុនបានស៊ីពីរគ្រាប់លើសូន្យក្រុមម្ចាស់ផ្ទះកម្ពុជា ប៉ុន្តែគ្រូជប៉ុនដែលដឹកនាំក្រុមខ្លាំងនេះបែរជាសរសើរក្រុមកីឡាករមានទម្រង់លេងល្អទៅវិញ។

លោក Uchiyama Atsushi គ្រូបង្គោលនៃក្រុមជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ បានថ្លែងថា “ដូចខ្ញុំនិយាយតាំងមុនចាប់ផ្តើមប្រកួតមកម្ល៉េះ ការប្រកួតលើកនេះជាព្រឹត្តិការណ៍មួយដែលពិបាកក្នុងការលេង ហើយក៏មានផលពិបាកជាច្រើនក្នុងការយកជ័យជំនះលើក្រុមកម្ពុជា ។ ក្នុងតង់ទី១ ក្រុមខ្ញុំពិបាណាស់ដែលលេងពេញមួយតង់រកមិនបានមួយគ្រាប់ ហើយឈានដល់តង់ទី២ ក្រុមខ្ញុំមានឱកាសច្រើនផងដែរ ប៉ុន្តែមិនអាចស៊ុតបញ្ជូលទីបានសម្រេច ក្រុមខ្ញុំត្រឹមអាចស៊ុតបញ្ជូលពីរគ្រាប់ប៉ុណ្ណោះ។ សម្រាប់ខ្ញុំក្រុមកម្ពុជាជាក្រុមមួយដែលចងក្រងបានយ៉ាងល្អ ហើយជាក្រុមមួយដែលលំបាក ក្នុងការយកឈ្នះ។ ការស៊ីពីរគ្រាប់ទល់សូន្យនេះ ក្រុមរបស់ខ្ញុំរីករាយផងដែរ។”
គ្រូជប៉ុនរូបនេះបានប្រាប់ផងដែរថា កម្ពុជាដើម្បីរីកចម្រើននៃវិស័យបាល់ទាត់ទៅមុខខ្លាំងទៀតនោះគួរតែចំណាយពេលវេលាឱ្យច្រើន ហើយធ្វើការបញ្ចេញសមត្ថភាពឱ្យកាន់តែច្រើន។ អ្វីដែលជាពិសេសនោះត្រូវការគាំទ្រនិងវិយោគលើវិស័យនេះឱ្យកាន់តែខ្លាំងជាងមុនៗទៀតទើប កម្ពុជាអាចសម្រេចនូវក្តីបំណងរបស់ខ្លួន។
លោក Uchiyama Atsushi ក៏សូមផ្តាំផងដែរសម្រាប់កម្ពុជា ដែលនឹងជួបក្រុមហ្វីលីពខាងមុខនេះថា ក្រុមកីឡាករកម្ពុជាគួរកុំពឹងទៅលើការផ្តោតសំខាន់ទៅលើផ្នែកប្រយុទ្ធតែមួយ ឬ ផ្នែកការពារតែមួយនោះទេ ត្រូវតែការមានប្រយុទ្ធផងការពារផង ដើម្បីអាចគ្រប់គ្រងស្ថានការពេលល្អទទួលបានជោគជ័យ ។
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍វគ្គជម្រុះពូលJនៃការប្រកួតបាល់ទាត់ពានរង្វាន់ AFC U23 2108 ដើម្បីឡើងខ្វែងពូលខាងមុខនេះ ប្រកួតលើកទី១ កម្ពុជា សូន្យស្មើជាមួយ ចិន ហើយលើកទី២នេះចាញ់ជប៉ុនក្នុងលទ្ធផល សូន្យទល់នឹង២ ។ ក្រុមជម្រើសជាតិក្រោយអាយុ២៣ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុម ហ្វីលីព នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីស្វែងរកពិន្ទ ខណៈក្រុមចិនកាលថ្ងៃរសៀលទី២១ ខែកក្កដា ឆ្នាំ២០១៧ បានស៊ី២គ្រាប់ទល់នឹងសូន្យលើក្រុមហ្វីលីព ។

សម្រាប់កីឡាករជប៉ុនដែលស៊ីកម្ពុជាថ្ងៃនេះក្នុងតង់ទី២នោះគឺកីឡាករ Keita Endo និងកីឡាករRen Komatsu ។ សូមទស្សនិកជននិងអ្នកគាំទ្រទាំងអស់សសូមចូលរួមទស្សនាបន្តនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧ ដោយគូទី១ក្រុមចិន ជួបជប៉ុន នៅវេលាម៉ោង៣និង៣០នាទី ល្ងាចលើទីលានពហុកីឡដ្ឋាន ហើយក្រុមម្ចាស់ផ្ទះកម្ពុជា ទទួលក្រុមហ្វីលីពីន នៅវេលាម៉ោង៦និង៣០នាទីល្ងាចលើទីលានដដែល៕

មតិ