រ៉ុស្ស៊ីតៀមខ្លួនសងសឹកសហរដ្ឋអាមេរិក ក្រោយពេលកិច្ចពិភាក្សាបញ្ចប់វិបត្តិ កាទូតទ្វេភាគីពុំមានដំណោះស្រាយ

0
961

រ៉ុស្សី ៖ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសរ៉ុស្ស៊ីបាន​បញ្ជាក់ក្នុងថ្ងៃ អង្គារ៍សប្តាហ៍នេះថា ប្រទេសខ្លួនបានត្រៀមលក្ខណៈរួច​រាល់ហើយ ដើម្បីចាត់ វិធានការស្របច្បាប់សងសឹកប្រឆាំងនឹងសហរដ្ឋ​អាមេរិក ។

ការលើកឡើងខាងលើនេះ ធ្វើឡើងក្រោយពេលកិច្ចប្រជុំរវាងអនុរដ្ឋ​មន្ត្រីការ​បរទេសរុស្ស៊ីលោក សឺហ្គេ រីយ៉ាប់គូវ និងសមាភាគីអាមេរិក លោក ថមម៉ាស់ សាន នុន ក្នុងទីក្រុងវ៉ាស៊ីនតោនបញ្ចប់ទៅដោយគ្មានលទ្ធផលអ្វីទាំងអស់ ពាក់ព័ន្ធនឹង ការទាមទារឱ្យអាមេរិកប្រគល់កម្មសិទ្ធិទូតរុស្ស៊ីក្នុង​ទីក្រុងញូយ៉ក និងរដ្ឋម៉ារីលែន ដែលត្រូវបានរឹបអូសត្រឡប់មកវិញ ។

សូមរំលឹកឡើងវិញថា រដ្ឋាភិបាល​អតីតប្រធានាធិបតី​អាមេរិកលោក បារ៉ាក់ អូបា ម៉ា កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ បានចេញ​បទបញ្ជា​ឲ្យធ្វើការ​បណ្តេញ​មន្រ្តី ទូតរុស្ស៊ីចំនួន៣៥នាក់ ដែលសង្ស័យ​ថា បានលួចស៊ើបយក​ការណ៍​នៅ​សហរដ្ឋអាមេរិក ហើយអាមេរិកក៏​បានបិទ​ទីតាំងអគារ​ចំនួនពីរកន្លែង​ ដែលជាកម្មសិទ្ធិ​របស់ស្ថានទូត​រុស្ស៊ីផងដែរ ដោយវិធានការ​ទាំងនេះ ជាការឆ្លើយ​តប​ចំពោះមន្ទិល សង្ស័យ​ដែលថា រ៉ុស្ស៊ីបានចូលជ្រៀត​ជ្រែក​ក្នុងដំណើរការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេ​រិកកាលពីឆ្នំា២០១៦ ៕

មតិ