សាច់កម្មម្លេះ! អារ.កផង លោតទឹកផងនៅតែមិនស្លាប់

0
4350

រាជ​ធានីភ្នំពេញ​៖​ បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា​បែក​ថ្នាំ​បាន​យក​កាំបិត​មុខ​ពីរ​សម្រាប់​ចិតបន្លែ​មក​អា​រ.ក​ ខ្លួនឯង​ហូរ​ឈាម​ស្រោច​ខ្លួន​ ប៉ង​បញ្ចប់​ជីវិត កាល​ពី​វេលា​ ម៉ោង​ ១១​.៤០​នាទី​យប់​ថ្ងៃទី​១៨​ ខែកក្ដដា ឆ្នាំ​២០១៧​ នៅ​ចំណុច​ផ្ទះ​ជួល​ប្រទះ​ឡ​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​ ខណ្ឌពោធិ​សែន​ជ័យ​ តែ​សំណាង​ល្អ​ត្រូវ​បាន​គេ​ជួយ​ទាន់​ពេល​វេលា​។​​

បុរស​ដែលប៉ុនប៉ងសំលាប់ខ្លួនឯងនោះ ឈ្មោះ​ បាន​ វុទ្ធី អាយុ​២៧​ឆ្នាំ មុខរបរ​និង​ស្នាក់នៅ​មិន​ពិត​ប្រាកដ​ មានស្រុក​កំណើត​នៅ​ភូមិ​ប្រឡាយ ​ឃុំបឹងខ្យាង​ ស្រុក​កណ្ដាល​ស្ទឹង​ខេត្ត​កណ្ដាល​។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ គេ​មិន​ដឹង​ថា​បុរស​រងគ្រោះ​មក​ពី​ណា​ទេ​ ស្រាប់តែ​នៅ​ម៉ោង​កើតហេតុ​ខាងលើ​ប្រជា​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​បុរស​ខាងលើ​អង្គុយ​មាន​កាន់​កាំបិត​មុខ​២​​ ហើយ​អារ.​ក​ ខ្លួន​ឯង​នឹង​កាំបិត​នោះ ហូរ​ឈាម​ស្រោច​ខ្លួន​ ភ្លាម​ៗ​នោះប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច សមត្ថកិច​ក៏​ចុះ​មក​ដល់​ភ្លាមៗ​ដែរ ហើយ​យក​កាំបិត​ចេញ​ពី​ដៃ​ជន​រងគ្រោះ​ បន្ទាប់​មក​បាន​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ សូម​រំលឹក​ថា បុរស​ខាង​លើ​នេះ​បាន​ព្យាយាម​សម្លាប់​ខ្លួន​ម្ដង​ហើយ​កាល​ពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ខែ​ឆ្នាំ​ដដែល ដោយ​ជិះ​ម៉ូតូ​ឌុប​ទៅ​លោត​ទឹក​ស្ពាន​ជ្រោយ​ចង្វារ​ចាស់ តែ​មិន​ស្លាប់​ព្រោះ​គាត់​ចេះ​ហែល​ទឹក ៕

មតិ