អ្នកជំនាញគុនដាវ ឃីម សាមាន ត្រៀមប្រជែងចំណាត់ថ្នាក់ជើងឯកពីភពលោក នៅ ក្រុង Leipzig ប្រទេសអាល្លឺម៉ង់

0
452

នៅក្នុងស្ថាភាពហ្វឹកហាត់ជាមួយកីឡាករបរទេស នៅតំបន់អឺរ៉ុប រយៈពេលជាង១០ថ្ងៃ នៅប្រទេសអាល្លឺម៉ង់នោះ អ្នកជំនាញគុនដាវ កីឡាករ ឃឹម សាមាន បានព្យាយាមហ្វឹកហាត់យ៉ាងខ្លាំង ក្នុងគោលដៅរកភាពជោកជ័យទាំងព្រឹត្តិការណ៍ជើងឯកពិភពលោក និង ស៊ីហ្គេម ខែក្រោយនេះ។

លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា បានមានប្រសាសន៍នាព្រឹកមិញនេះថា៖ ការហ្វឹកហាត់បោះជំរុំនេះ គឺទទួលបានការឧបត្តម្ភពី សហព័ន្ធកីឡាគុនដាវអន្ដរជាតិ ដែលជាការហ្វឹកហាត់ត្រៀមខ្លួន ចូលរួមប្រកួតដណ្ដើមចំណាត់ថ្នាក់ជើងឯកពិភពលោក ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៦ខែកក្កដា ២០១៧ ខាងមុខនេះ។ នេះមិនត្រឹមតែជាការប្រកួតកម្ដៅសាច់ដុំ ត្រៀមស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ខែក្រោយនេះ ប៉ុណ្ណោះទេ វាក៍ជាការប្រកួតដ៍ធំមួយ ដែលយើង ត្រូវប្រជែង យកចំណាត់ថ្នាក់ ឬ រក្សាចំណាត់ថ្នាក់ ក្នុងតារាងពិភពលោក ដើម្បីបានសិទ្ធ ទៅប្រកួតកីឡាអូឡាំពិក នៅឆ្នាំ ២០២០ ផងដែរ។លោកបន្តថា៖ វាជាការប្រកួតដណ្ដើមចំណាត់ថ្នាក់ ដើម្បីចូលរួមអូឡាំពិកនិងរក្សា ចំណាត់ថ្នាក់ព្រោះ សហព័ន្ធ អន្ដរជាតិ បានបង្កើត ចំណាត់ថ្នាក់ផ្លូវការ និងផ្សព្វផ្សាយជា សាធារណៈ ក្នុងគេហទំព័រ របស់គេជាគោលការណ៍អ្នកដែលអាចចូលរួមក្នុងកីឡាអូឡាំពិកបានលុះត្រាតែស្ថិតនៅក្នុងចំណាត់ថ្នាក់ដែលគេបានកំណត់។


បន្ទាប់មក នៅឆ្នាំអូឡាំពិក (២០២០) គេនឹងផ្ដល់ឱកាសម្ដងទៀតសម្រាប់អ្នកដែលមិនជាប់ ទៅប្រកួតដណ្ដើមសិទ្ធ ដោយចំនួននៃការចូលរួមនឹងត្រូវ ផ្លាស់ប្ដូរតាមឆ្នាំដូចជាឆ្នាំ២០១២ និង២០១៦ ចំនួនកីឡាករ-ការិនីគុនដាវដែលអាចចូលរួមអូឡាំពិកបានសរុបមានតែ២១២នាក់តែប៉ុណ្ណោះប្រុស ១០២ ស្រី១០២ ម្ចាស់ផ្ទះ៨នាក់។

តាមតារាងចំណាត់ថ្នាក់របស់ពិភពលោក ក្នុងដើមឆ្នាំនេះ គឹកីឡាករ ឃឹម សាមាន នៅឈរក្នុង លេខរៀងទី647 អញ្ជឹងគោលដៅរបស់ពួកយើងគឺត្រូវធ្វើឱ្យបានល្អជាងនេះ ដោយយើងចង់បានលេខរៀងនេះមកត្រឹមចន្លោះពី ១៥០ ដល់ ៣០០នេះជាគោលដៅទីមួយ ។

គោលដៅទីពីរសម្រាប់ការចូលរួមលើកនេះ យើងចង់ឃើញពីភាពប្រែប្រួល ឬការរីកចំរើនរបស់កីឡាកររូបនេះដើម្បី កែប្រែកម្មវិធីហ្វឹកហាត់ចុងក្រោយសម្រាប់មុនការប្រកួតស៊ីហ្គេម។ គោលដៅទី៣ យើងនឹងសិក្សាអំពីការរៀបចំខ្លួនរបស់កីឡាកររូបនេះ និងការត្រៀមហ្វឹកហាត់សម្រាប់ក្ដីសុបិន្ដរបស់សហព័ន្ធកីឡាគុនដាវកម្ពុជា គឺការចូលរួមកីឡាអូឡាំពិក២០២០យ៉ាងអន់ណាស់ក៏យើងសង្ឃឹមថាពួកយើងនឹងទទួលបានសិទ្ធិចូលរួមផ្លូវការ ព្រោះសម្រាប់គុនដាវ គ្មានសិទ្ធិពិសេស ឬភាសាអង់គ្លេសហៅថា WildCard សម្រាប់ចូលរួមអូឡាំពិកហ្គេម។

លោកបន្ថែមថា៖ បច្ចុប្បន្នយើងមិនទាន់អាចសន្និដ្ឋានបានទេ ព្រោះនេះជា ក្នុងដំណាក់កាលត្រៀម តែទោះបីយ៉ាងណា យើងនៅមានសង្ឃឹម ក្នុងការទទួលសិទ្ធទៅប្រកួតនៅអូឡាំពិក ឆ្នាំ ២០២០៕

មតិ