រថយន្ត​ទេសចរ​មួយ​គ្រឿង​ក្រឡាប់បណ្តាលអោយ មនុស្ស ៨​នាក់​ស្លាប់​ និង ៣៦​នាក់​រង​របួស​​

0
708

ប៉េរូ៖ យ៉ាងហោចណាស់ក៏មានមនុស្ស ចំនួន៨នាក់បានស្លាប់ និង ៣៦នាក់ផ្សេងទៀតរងរបួស ក្រោយពេលរថយន្តទេសចរមួយគ្រឿងបានក្រឡាប់ នៅក្បែរទីក្រុងលីម៉ាប្រទេសប៉េរូបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យម្សិលមិញ។
យោងតាមការផ្សព្វផ្សាយព័ត៌មានឲ្យដឹងថា រថយន្តទេសចរកម្ពស់ ២ជាន់មួយគ្រឿងនេះបានបើកបរចេញពីទីក្រុង San Cristobal ដែលជាកន្លែងមានប្រជាប្រិយសម្រាប់ភ្ញៀវទេសចរណ៍។ក្រុមអាជ្ញាធរនៅកំពុងកំណត់អត្តសញ្ញាណអ្នករងគ្រោះ។ តែការផ្សព្វផ្សាយបានរាយការណ៍អះអាងថា មានកុមារជាច្រើនស្ថិតក្នុងចំណោមជនរងគ្រោះ។ ប្រភពព័ត៌មានមួយចំនួនក្នុងតំបន់កើតហេតុបានរាយការណ៍ថា មានជនជាតិឈីលីម្នាក់ និងជនជាតិកាណាដាម្នាក់បានរងរបួស។ តែក្រុមមន្ត្រីនៅមិនទាន់បានបញ្ជាក់ថា តើមានជនបរទេសស្ថិតនៅលើរថយន្តទេសចរនេះឬយ៉ាងណានោះទេ។ ផ្ទុយទៅវិញគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសប៉េរូ ត្រូវគេគិតថាជារឿងធម្មតា ខណៈនៅតាមដងផ្លូវមួយចំនួនមានរយៈកម្ពស់ខ្ពស់ និងជ្រោះជ្រៅនៅពាសពេញប្រទេសអាមេរិកខាងត្បូងមួយនេះ៕

មតិ