Tuesday, February 7, 2023
ENN NEWS
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត
No Result
View All Result
ENN NEWS
No Result
View All Result
Home ព័ត៌មានជាតិ

ផ្ទះ២ល្វែងជាប់គ្នាបង្កប់ល្បែងស៊ីសងតាមអនឡាញខាងត្បូងផ្សារឌុយម៉ិចនៅតែបន្តបើកលេងយ៉ាងរលូន…

September 15, 2022
in ព័ត៌មានជាតិ
ផ្ទះ២ល្វែងជាប់គ្នាបង្កប់ល្បែងស៊ីសងតាមអនឡាញខាងត្បូងផ្សារឌុយម៉ិចនៅតែបន្តបើកលេងយ៉ាងរលូន…
75
SHARES
1.3k
VIEWS
Share on FacebookShare on Twitter

រាជធានីភ្នំពេញ ៖ បើទោះបីជាគណៈអភិបាលរាជធានីភ្នំពេញដាក់កំហិតអោយអភិបាលខណ្ឌទាំង១៤ ទប់ស្កាត់ទីតាំងបើកល្បែងស៊ីសងយ៉ាងណាក៏ដោយ ក៏ផ្ទះ២ល្វែងស្ថិតតាមបណ្តោយផ្លូវ១០៩ សង្កាត់វាលវង់ ខណ្ឌ៧មករា នៅតែអាចបើកដំណើរការយ៉ាងរលូន ហាក់គ្មានញញឹតនិងបទបញ្ជារបស់អភិបាលរាជធានីអ្វីបន្តិចសោះ រឺមួយអាចសែនត្រូវរ៉ូវជាមួយមូលដ្ឋានខណ្ឌហើយមើលទៅសូមបញ្ជាក់ថា ទីតាំងបើកល្បែងស៊ីសងខាងលើនេះ ត្រូវបានគេប្រាប់អោយដឹងថា បើកជាលក្ខណៈដូចកាស៊ីណូអញ្ចឹង មានល្បែងគ្រប់ប្រភេទ ហើយក៏មានមនុស្សចេញចូលគគ្រឹកគគ្រេងទាំងថ្ងៃ យប់ យ៉ាងអណាធិបតេយ្យ តែងាកមកមើលអាជ្ញាធរសង្កាត់ ក៏ដូចជាខណ្ឌ៧មករា ហាក់គ្មានវិធានការក្នុងការបង្ក្រាបសោះ ។

សូមរំលឹកថា កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។

ប្រជាពលរដ្ឋដែលស្អប់ល្បែងស៊ីសង នឹងរង់ចាំមើលលោក អភិបាលខណ្ឌ៧មករា ដែលទើបប្តូរមកថ្មី លោក ថេង សុថុល អាចមានវិធានការចំពោះទីតាំងខាងលើនេះរឺបណ្តោយអោយទីតាំងខាងលើនេះបើកយ៉ាងរំភើយបន្តទៀត…៕

Post Views: 188
Next Post
អនុប្រធានអចិន្ដ្រៃយ៍CAMSOC ជំរុញការរៀបចំការងារពិធីការ ត្រៀមពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣

អនុប្រធានអចិន្ដ្រៃយ៍CAMSOC ជំរុញការរៀបចំការងារពិធីការ ត្រៀមពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣

Discussion about this post

Browse by Category

  • About Us
  • Home
Call us: +855 12 574 998

© 2022 ENN News - News & Magazine .

No Result
View All Result
  • ទំព័រដើម
  • សន្តិសុខសង្គម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កីឡា
  • កម្សាន្ត

© 2022 ENN News - News & Magazine .

Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?