កូនភ្លោះ3នាក់ក្នុងស្រុកបន្ទាយអំពិលទទួលអំណោយពីសម្តេច តេជោហ៊ុនសែន និងលោកជំទាវគតិព្រឹត្តបណ្ឌិត

0
640

ខេត្តឧត្តរមានជ័យ៖ ឯកឧត្តម សេង ទៀង ជំនួយការសម្តេច តេជោ ហ៊ុនសែន និងលោកជំទាវគតិព្រឹត្តបណ្ឌិត បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំង២យកទៅអោយ គ្រួសារកូនភ្លោះស្រីបីនាក់

ដែលមានទីតាំងនៅក្នុង ភូមិដូនទា ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
ឪពុកកូនភ្លោះទាំង3ខាងលើឈ្មោះ អួន ចក អាយុ32ឆ្នាំបានអោយដឹងថា គាត់មានប្រពន្ធឈ្មោះ ប៊ូន សំបឿន អាយុ24 បានសំរាលបានកូនភ្លោះបីនាក់ស្រីទាំងបី នៅវេលាម៉ោង ១១ថ្ងៃត្រង់ ថ្ងៃសៅរ៍ទី ១៧ខែ មិថុនា ឆ្នាំ២០១៧ នៅក្នុងភូមិដូនទា ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
អំណោយទាំងនោះរួមមាន អង្ករ4ការ៉ុង ស្មើរ200គីឡូក្រាម, ទឹកដោះគោម្សៅ2កេះ ឃីត1កញ្ចប់, និងថវិការ4លានរៀល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច តេជោ ហ៊ុន សែន និងលោកជំទាវគតិព្រឹត្តបណ្ឌិត ។ ក្នុងនោះដែរក៍មានអំណោយសមាគមន៍នារីកម្ពុជា ខេត្តឧត្តរមានជ័យ រួមមាន អង្ករ1ការ៉ុង ស្មើនិង50គីឡូក្រាម ,មី2កេះតូច,និងត្រីខ2យួរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សេង ទៀង បាននាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេច ហ៊ុន សែន និងលោកជំទាវ ដល់ក្រុមគ្រួសារកូនភ្លោះទាំង3 ក៍ដូចជាប្រជាពលរដ្ឋនៅភូមិដូនទា ទាំងអស់ផងដែរ ៕

មតិ