«កែវ រំចង់ ផលិតមួក គុនខ្មែរ លក់ចិញ្ចឹមប្រពន្ធកូន»

0
630

យោងតាមប្រពន្ធផ្សាយសង្គមហ្វេសប៊ុករបស់ លោកកែវ រំចង់ នៅថ្ងៃនេះ បានបង្ហោះរូបមួកជាច្រើន ដែលមាន សរសេរជាឈ្មោះផ្ទាល់របស់ខ្លួន និងពាក្យ គុនខ្មែរ ដាក់លក់លើបណ្ដាញសង្គម Facebook ដែលបានភ្ជាប់សារមួយឃ្លាថា៖ ជួយទិញមួកខ្ញុំបាទផងបងប្អូន ខ្ញុំលក់ដើម្បីចិញ្ចឹម ប្រពន្ធ និងកូនស្រីខ្ញុំ!!!

សារមួយឃ្លានេះពិតជាបានធ្វើអោយហ្វេនៗជាច្រើនរបស់ កែវ រំចង់ រំជួលចិត្ត និងគាំទ្រចំពោះផលិតផលមួករបស់ កែវ រំចង់ ជាខ្លាំង។

សូមបញ្ជាក់ថា កែវ​ រំចង់ គឺជាកីឡាករប្រដាល់សេរីគុនខ្មែរជើងខ្លាំងមួយរូប ដ៏មានប្រជាប្រិយភាព ហើយធ្លាប់ផ្តួលកីឡាករបរទេសជាច្រើន និងនាំមកនូវមោទនភាពជូនជាតិកម្ពុជាផងដែរ។

ជាចុងក្រោយសូមបងប្អូនមេត្តាជួយទិញផលិតផលមួករបស់លោកផង!!!

មតិ