ភ្នំពេញ៖ លោក កែវ វាសនា ដែលគេជាតារាសម្តែងប្រុសម្នាក់ហើយជាប្អូនប្រុសរបស់តារាសម្តែងស្រីល្បីក្នុងរឿង “កាកី” អ្នកនាង សាន សុម៉ាលី ស្ងាត់ៗងាកមកចាប់អាជីវកម្មបើកភោជនីយដ្ឋានមួយកន្លែង នៅលើផ្លូវ នរោត្តម ទល់មុខ ក្រសួង កសិកម្ម រុក្ខប្រមាញ់ និង នេសាទ (ជិតស្តុបចំកាមន)។

តារាសម្តែងប្រុសរូបសង្ហារ មានមុខមាត់ដូចកូនកាត់ លោក កែវ វាសនា បានរួមគ្នាជាមួយដៃគូចំណាយដើមទុនអស់ប្រមាណខ្ទង់១០ម៉ឺនដុល្លារ បើកភោជនីយដ្ឋានដោក់ឈ្មោះថា House of D’Ming។

ផ្តល់កិច្ចសំភាសន៍ដល់សារព័ត៌មានយើងខ្ញុំលោក កែវ វាសនា បានប្រាប់ឱ្យដឹងថា ភោជនីយដ្ឋានរបស់លោកផ្តោតសំខាន់ទៅលើរសជាតិ អនាម័យ និងស្ទង់ដា ដើម្បីឆ្លើយតបសម្រាប់ភ្ញៀវមកញាំពេញចិត្ត។ ជាពិសេសហាងរបស់លោកមានម្ហូបបែបថៃ និងបុកល្ហុង រសជាតិឆ្ងាញ់ពិសេសដោយប្រើទឹកប្រហុកបែបថៃ។

លោក កែវ វាសនា បានបញ្ជាក់ផងដែរថា លោកបានត្រៀមចំណាយថវិកាផ្ទាល់ខ្លួនបន្ថែមទៀត បើកសាលាបង្រៀនធ្វើម្ហូបដល់អ្នកសិល្បៈនិងតារាៗដែលចង់ធ្វើម្ហូបបែបថៃ និងបុកល្ហុង ដើម្បីចេះអាចបើកអាជីវកម្មបានដោយលោកមិនយកលុយមិនយកកាក់ឡើយ។ ការបង្រៀនមិនយកលុយនេះដោយសារតែជាអ្នកសិល្បៈដូចគ្នា ហើយដូច្នេះលោកគាំំទ្រនិងចង់ជួយអ្នកសិល្បៈដូចគ្នា។

ជាមួយគ្នានោះ លោក កែវ វាសនា ក៏បង្ហើបផងដែរថា សម្រាប់បងប្អូនអ្នកធម្មតាដែលចង់រៀនធ្វើម្ហូបបែបថៃ និងបុកល្ហុបបែបថៃ អាចរៀនបាន លោកក៏ទទួលដែរ ហើយជាពិសេសបង្រៀនពីរបៀបប្រើសប្រាស់ទឹកប្រហុកបែបថៃ លាយបែបណាដើម្បីបានឆ្ងាញ់។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏សិទ្ធលក់អាជីវកម្មទឹកប្រហុកបែបថៃរបស់លោក ដែលបងប្អូនអាចយកបើកអាជីវកម្មបានរកប្រាក់ចំណូលប្រចាំថ្ងៃបានយ៉ាងងាយៗ។
ទន្ទឹងនឹងផងដែរថា ភោជនីយដ្ឋាន D’ming house មាន promotion ជាច្រើនទាំងម្ហូប និង ស្រាបៀរ
call មកកក់តុនឹងរៀបចំកម្មវិធីផ្សេងៗហាងយើងខ្ញុំនឹងមានការបញ្ចុះតម្លៃ ពិសេស ហើយសូមអរគុណបងប្អូនដែលតែងតែគាំទ្រ។
ទីតាំងនៅលើផ្លូវ នរោត្តម ទល់មុខ ក្រសួង កសិកម្ម រុក្ខប្រមាញ់ និង នេសាទ (ជិតស្តុបចំកាមន)Tel : 011 977720 / 098 977720៕
https://maps.app.goo.gl/eyzJDBqjqXZfGQY99
សូមទស្សនាវិឌីអូកិច្ចសំភាសន៍និងមើលទិដ្ឋភាពលម្អិត៖






