ឈមស្រែកស្បែកហៅ! ក្រោយប្លន់ទូដែកជិត១០ថ្ងៃចោរប្លន់ម្នាក់ក្នុងចំណោមគ្នា២នាក់ត្រូវចាប់ខ្លួន

0
346

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការណ៏ជាមួយ កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍ សែន បានធ្វើការចាប់ខ្លួនចោរប្លន់ទូដែកបានម្នាក់ហើយ ខណៈម្នាក់ទៀបាននិងកំពុងរត់គេចខ្លួននៅឡើយ ហើយការចាប់ខ្លួននេះគឺក្រោយពេល ដែលពួកចោរខាងលើ ធ្វើសកម្មភាពរឹតកសម្លាប់ស្រ្តីទើបសម្រាល កូន២ខែម្នាក់ ប្លន់យកទូដែកដែលមានលុយជិត២ម៉ឺនដុល្លារ កាលពី១០ថ្ងៃមុនកន្លងទៅនេះ។

ជនសង្ស័យខាងលើនោះឈ្មោះ រស់ រីម ភេទប្រុស អាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន នៅក្នុងភូមិជីនីក ឃុំកំពង់សៀម ស្រុកព្រៃកប្បាស ខេត្តតាកែវ។ចំណែកម្នាក់ទៀតមិនទាន់ស្គាល់អត្ត សញ្ញាណនៅឡើយទេ។ក្រោយពេលឃាត់ខ្លួនកម្លាំងកងរាជអាវុធហត្ថ ដកហូត ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 គ្មានស្លាកលេខ,លុយចំនួន ១៩១០ដុល្លារ,និង១០ម៉ឺនរៀល,ទូរស័ព្ទដៃម៉ាកSumsung១គ្រឿង និងម៉ាកNokia ចុចពិល១គ្រឿង។ជនសង្ស័យរូបនេះ គឺត្រូវជាប្អូនថ្លៃរបស់ស្រ្តីរងគ្រោះ និងត្រូវបានកម្លាំង កងរាជអាវុធហត្ថឃាត់ខ្លួនបាន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ១២និង៣០នាទី ខណៈពេលដែលជននោះរត់គេចខ្លួនទៅដល់ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ចំណែកស្រ្តីរងគ្រោះឈ្មោះ ទូច ម៉ារី អាយុ៣៣ឆ្នាំ មុខរបរលក់បន្លែនៅផ្សារនាគមាស មានកូនចំនួន៤ នាក់ក្នុងនោះកូនទី១របស់គាត់គឺជា កូនភ្លោះថែមទៀតផង សព្វថ្ងៃស្នាក់នៅក្នុងផ្ទះកើត ហេតុខាងលើ និងមានស្រុកកំណើតនៅក្នុងភូមិព្រែកតាប៉េះឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល។ ដែលមាន ប្តីឈ្មោះ ឃឹម សុខឃួន អាយុ៣៧ឆ្នាំ មុខរបរ លក់បន្លែ។នាងត្រូវឃាតកររឹតកនិងខ្សែនីឡុងប្លន់យកទូដែក មួយដែលនៅក្នុងនោះមាន លុយចំនួ៧,២០០ដុល្លារ ,និង១០លានរៀល ,ខ្សែកមាសចំនួន២ខ្សែទម្ងន់៤ តម្លឹង ,ខ្សែដៃមាស ១តម្លឹង ,ខ្សែកកូនក្មេង២ខ្សែទម្ងន់១ជី ,ជញ្ចៀនពេជ្យ១វង់ ,ក្រវឹលពេជ្យ១គូ,។

សមត្ថកិច្ចបាននិយាយថា កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ជនសង្ស័យមានគ្នា២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿងទៅឈប់នៅ នៅចំណុចផ្ទះលេខ I-១៣ ផ្លូវលេខ២០K ក្រុមទី៨ ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់មកបាននាំគ្នាដើរចូលទៅក្នុងផ្ទះ រួចបានយកខ្សែនីឡុងប្រវែងប្រហែល១ម៉ែត្រទៅរត កជជនរងគ្រោះ ក្នុងខណៈពេលដែលនាងកំពុងឈរនៅក្បែរបន្ទប់ទឹកក្នុងផ្ទះ លុះពេលរឹតករហូតដល់នាង ស្លាប់ជនសង្ស័យខាងលើ បានឡើងទៅលើជាន់ឡៅតឿ រួចបានសែងទូដែកដាក់លើម៉ូតូ រួចបានជិះយកទៅ កាន់ក្នុងព្រៃឫស្សី ស្ថិតនៅក្នុងភូមិភ្លើងឆេះរទេះខាងលើលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ គាតស់យកលុយអស់ រួចទើបគេចខ្លួន។

សមត្ថកិច្ចបាននិយាយថា ក្រោយពេលមានករណីប្លន់សម្លាប់ខាងលើ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំ ពេញសហការណ៏ជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍ និងកងរាជអាវុធហត្ថតាមបណ្ដាខេត្តមួយចំនួន តាមចាប់ជននោះ ព្រោះជននេះបានគេចខ្លួនពីខេត្តមួយទៅកាន់ខេត្តមួយទៀត ដែលទំនងជាបានដឹងថា កម្លាំងតាមចាប់ រហូតដល់ចុងក្រោយបានទៅលាក់ខ្លួន នៅឯខេត្តបាត់ដំបងទើបអស់លក្ខណ៍ត្រូវជាប់អន្ទាក់ បែបនេះតែម្ដង៕

មតិ