កំពូលអ្នកសុំទានដែលមានជាងគេទាំង៦រូបនាពេលបច្ចុប្បន្ន

0
771

បរទេស៖ អ្វីដែលយើងឃើញកំឡុងពេលដប់ឆ្នាំចុងក្រោយនេះ គឺ អ្នកមានកាន់តែមាន ហើយអ្នកសុំទានកាន់តែមានច្រើននៅតាមដងផ្លូវ ។ ប៉ុន្តែមិនមែនគ្រប់អ្នកសុំទានសុទ្ធតែក្រពិតនោះទេ ជាក់ស្ដែងអត្ថបទមួយដែលចុះផ្សាយនៅគេហទំព័រStorypickបានលើកឡើងពីអ្នកសុំទានទាំង៦នាក់ដែលមានលុយជាងគេ ដែលមានអ្នកខ្លះមានដល់ Apartment និង ផ្ទះតម្លៃថ្លៃៗទៀតផង ហើយវាពិតជាជួននឹងពាក្យដែលយើងតែងលឺគេនិយាយថ្មីៗនេះថា “មែនក្រទេណា” ។

១.Bharat Jain ៖ អ្នកសុំទានមានជាងគេនៅឥណ្ឌា
បុរសវ័យ៤៩ឆ្នាំរូបនេះតែតែងចេញទៅធ្វើការសុំគេនៅតំបន់ Parel ក្នុង Mumbai បើទោះបីសព្វថ្ងៃគាត់មាន Apartment ដល់ទៅ២ ដែលApartmentនីមួយៗមានតម្លៃ៧០Lakhs គិតជាដុល្លារប្រហាក់ប្រហែលនឹង១០៥៦០០ដុល្លារ ។ លើសពីនេះគាត់ក៏មានជួលហាងទឹកផ្លែឈើអោយគេ ដែលហាងនេះផ្ដល់ជាលុយឲ្យគាត់ ១៥០ដុល្លារជារៀងរាល់ខែផងដែរ ។ គាត់ត្រូវបានគេវាយតម្លៃថាអាចមានចំណូលប្រហែលជា៩០០ដុល្លារក្នុង១ខែ ។


២.Krishna Kumar Gite ៖ ម្ចាស់ផ្ទះល្វែងដែលមានប្រាក់ចំណូលទៀងទាត់
អ្នកសុំទានដ៏មានទី២នេះត្រូវបានគេដឹងថាជាម្ចាស់ផ្ទះល្វែងមួយដែលមានតម្លៃ ៥សែនRupee នៅក្រុង Nallasopara ហើយមានប្រាក់ចំណូលប្រមាណជា២២ដុល្លារក្នុង១ថ្ងៃ ។


៣.Sarvatia Devi ៖ សុំទានមែនតែមានលុយបង់ធានារ៉ាប់រងលំដាប់កំពូលជាប្រចាំឆ្នាំ
គាត់ជាអ្នកសុំទានស្រីដ៏ល្បីម្នាក់នៅប្រទេសឥណ្ឌា, ព័ត៌មានជាច្រើនបានចុះផ្សាយពីគាត់ ដែលជាអ្នកសុំទានដ៏មានម្នាក់ព្រោះមានលុយទិញធានារ៉ាប់រងតម្លៃ៥០០ដុល្លារជារៀងរាល់ឆ្នាំ ។


៤.Sambhaji Kale ៖ ម្ចាស់ផ្ទះនៅ Solapur
គាត់មានផ្ទះល្វែង១រស់នៅខ្លួនឯង នៅ Virar និង មានផ្ទះចំនួន២ទៀតនៅSolapur ។ ជាពិសេសជាងនេះទៅទៀតគាត់ក៏មានការវិនិយោគលុយប្រហែលជា៥០០០០Rupeeក្នុងធនាគារផងដែរ ។


៥.Laxmi Das ៖ មានលុយក្នុងកុងធនាគារច្រើនជាងអ្នកធម្មតាខ្លះផងក៏មិនដឹង
Laxmi(លក្ស្មី) ចាប់ផ្ដើមអាជីពសុំទាននៅKolkataតាំងពីឆ្នាំ១៩៦៤មកម្ល៉េះដែលកាលនោះនាងមានអាយុត្រឹមតែ១៦ឆ្នាំប៉ុណ្ណោះ ។ នាងបន្តជីវិតនាងដោយការសុំទាន តែនាងមិនភ្លេចនូវការសន្សំលុយទុកនោះទេ ជាក់ស្ដែង៥០ឆ្នាំក្រោយមកគេបានដឹងថានាងមានកុងធនាគារជាមួយចំនួនទឹកប្រាក់ក្នុងគណនីនោះយ៉ាងច្រើន ។


៦.Massu ឬក៏ Malana ៖ អ្នកសុំទានដែលមានយន្តជំនិះជិះដល់កន្លែងសុំលុយគេ
ជារៀងរាល់ថ្ងៃគាត់តែងតែមានគេជិះ Auto Ricksaw ( ប្រភេទម៉ូតូកង់៣)ទៅកន្លែងសុំរបស់គាត់ បន្ទាប់មកផ្លាស់ប្ដូរសំលៀកបំពាក់ រួចក៏ចាប់ផ្ដើមធ្វើការរបស់គាត់ ដោយចំណាយពេលសុំគេប្រហែលជា៨ទៅ១០ម៉ោងក្នុង១ថ្ងៃ រួចនៅពេលល្ងាចគាត់ក៏ជិះម៉ូតូកង់៣របស់គាត់ទៅផ្ទះវិញ ដូចអ្នកធ្វើការដទៃទៀតអ៊ីចឹងដែរ ៕

មតិ