” កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា “

0
283

ភ្នំពេញ ៖ បន្ទាប់ពីបើកការដ្ឋានផ្លូវជូនប្រជាពលរដ្ឋក្នុងសង្កាត់បឹងទំពន់១រួចមក ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាប្រចាំខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រត្ន័ខេមារុណ អភិបាលរងខណ្ឌមានជ័យ និង ជា ប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហមខណ្ឌមានជ័យ បានដឹកនាំ សមាជិក សមាជិកា និង មានការចូលរួមពីលោក ជា សុខៃ ចៅ សង្កាត់ចាក់អង្រែក្រោម អញ្ជេីញចុះសាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋ​ដល់លំនៅដ្ឋានផ្ទាល់ ដែលជួបនៅ ជីវភាពខ្វះខាត សរុបចំនួន២០គ្រួសារ​ ក្នុងនោះមាន ភូមិទួរកា ៧គ្រួសារ ភូមិទួរកា ទី១ ៥គ្រួសារ និង ភូមិព្រែតាឡុង ៨គ្រួសារ ដែលរស់នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាខណ្ឌមានជ័យ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់លោកតា​លោកយាយ​ បងប្អូនទាំងអស់​ ព្រមទាំងសូមអំពាវនាវឲ្យយកចិត្តទុកដាក់ពីសុខភាព​រក្សាឲ្យបាននៅអនាម័យទាំងការរស់នៅ​ ក៏ដូចជាការហូបចុក និង សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះបាតុភូតធម្មជាតិនានា ដូចជាភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ជាដើម ។

អំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្ករ៣០គីឡូក្រាម​ មី១កេស ទឹកសុទ្ធ១យួរ​ ទឹកត្រី១យួរ និងថវិកាចំនួន ២មឺុនរៀល​ផងដែរ ៕

មតិ