ឳពុកឃើញកូនលង់ទឹកក៏ចុះទៅជួយតែអកុសលត្រូវលង់ស្លាប់ទាំង២

0
495

ខេត្តកំពង់ចាម៖ ឪពុកនិងកូនប្រុសស្រី២នាក់បានទៅហែលទឹកទន្លេរមេគ្គងលេង ស្រាប់តែកូនទាំង២ត្រូវលង់ទឹក ឳពុកឃើញដូចនេះក៏ចុះទៅជួយ តែជួយបានតែកូនស្រីម្នាក់ ចំណែកកូនប្រុស និងឳពុកដែលចុះទៅជួយនោះបានលង់ស្លាប់ទាំង២យ៉ាង អណោចអាធម័ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១.២០នាទី រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមាត់ទន្លេមេគង្គចុងកោះកណ្តាលទល់មុខភូមិសំបួរមាស(ខ)ឃុំពាមជីកងស្រុកកងមាស ខេត្តកំពង់ចាម។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលលង់ទឹកស្លាប់2នាក់ឪពុកនិងកូន មានឈ្មោះ 1-ឈ្មោះ ទូច ស៊ុនណេង ភេទប្រុសអាយុ 42 ឆ្នាំ ជាឳពុក 2-ឈ្មោះ សាន សុវណ្ណារ៉ុងភេទប្រុស អាយុ8ឆ្នាំមានទីលំនៅភូមិសំបួរមាស(ខ) ឃុំពាមជីកង ស្រុកកងមាស។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋរកឃើញតែសពកូនប្រុសម្នាក់ប៉ុណ្ណោះ ចំណែកសពឳពុកនៅមិនទាន់រកឃើញនៅឡើយទេ ៕

មតិ