សហរដ្ឋអាមេរិកសម្រេចផ្លាស់ប្តូរគោលនយោបាយចំពោះប្រទេសស៊ីរី

0
530

អាមេរិក ៖ អាទិភាពរបស់សហរដ្ឋអាមេរិក​នៅក្នុងប្រទេសស៊ីរី ត្រូវសម្រេចផ្លាស់ប្តូរនៅក្រោម រដ្ឋបាលដឹកនាំថ្មី ហើយអាមេរិកនឹងមិន​នៅបន្តផ្តោតសំខាន់លើការទម្លាក់ប្រធានា ធិបតីស៊ិរីលោក បាស់សា អាល់អាសាដ ថាជាលក្ខខណ្ឌចាំបាច់សម្រាប់ការ បញ្ចប់សង្រ្គាមស៊ីវិល​ដ៏រ៉ាំរ៉ៃ​រយៈពេល៦ឆ្នាំនៅស៊ីរីទៀតឡើយ ។

ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានក្នុងថ្ងៃ សុក្រ សប្តាហ៍នេះ ឯកអគ្គរដ្ឋទូត អាមេរិក​ប្រចាំអង្គការ​សហប្រជាជាតិ​លោកស្រី នីគី ហាលី បានគួសបញ្ជាក់ថា គោល​ដៅអាទិភាពរបស់ប្រទេសលោកស្រី លែងជាការអង្គុយសំកុក​ចាំផ្តោត សំខាន់​លើការទម្លាក់​លោក អាសាដ តទៀតហើយ ។

ឯកអគ្គរដ្ឋទូតអាមេរិក​រូបនេះ បានសង្កត់ធ្ងន់ថា អាទិភាពចម្បងថ្មី​របស់ប្រទេស លោកស្រី ​​​ គឺស្វែងរក​មធ្យោបាយ​ដ៏សាកសម ​ដើម្បីដោះស្រាយ​បញ្ហា និងស្វែង រកដៃ​គូសហការ​ដែលអាចរួមសាមគ្គីគ្នា ​ក្នុងការផ្តល់ជីវិត​រស់នៅថ្មីដ៏​ស្រស់​បំព្រង ដល់ប្រជាពលរដ្ឋ​នៅប្រទេសស៊ីរី ៕

មតិ