លោក ដូណាល់ ត្រាំ សម្រេចតែងតំាងកូនប្រសារខ្លួន ធ្វើជាប្រធានការិយា ល័យថ្មីមួយក្នុងសេតវិមាន

0
487

អាមេរិក ៖ យោងតាមប្រភពរបស់សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ ប្រធានា​ធិបតី​​សហ​រដ្ឋអាមេ រិកលោក ដូណាល់ ត្រាំ បានតែងតាំងកូនប្រសារប្រុសរបស់ខ្លួន គឺលោក ហ្សារេដ ឃូស្នើ ឱ្យដឹកនាំការិយាល័យថ្មីមួយក្នុងសេតវិមាន នៅចំពោះមុខការរិះគន់ជា ច្រើនដែលថា លោក ត្រាំ បានដឹកនាំសេតវិមានដូចជាការគ្រប់គ្រងក្រុមហ៊ុន តាម រយៈការតែងតាំងអ្នកជំនួញអាមេរិកជាច្រើនឱ្យកាន់តួនាទីសំខាន់ៗក្នុងជួររដ្ឋាភិបាល ។

ប្រភពដដែលបានឱ្យដឹងទៀតថា លោក ហ្សារេដ ឃូស្នើ នឹងកាន់តួនាទី​ធ្វើកំណែ ទម្រង់​ការិយាធិបតេយ្យ និងអនុវត្តន៍​ពាក្យសន្យា​ ទាក់ទិនជាមួយការ​កែទម្រង់ការ យកចិត្តទុកដាក់​ចំពោះអ្នកនយោបាយ​ជើងចាស់ ។

ជុំវិញបញ្ហានេះដែរ ថ្លែងប្រាប់សារព័ត៌មានខាងលើនេះ កូនប្រសារប្រុសលោក ត្រំា បានគួសបញ្ជាក់ថា រដ្ឋា ភិបាលគួរតែធ្វើដំណើរការ ដូចជា​ក្រុមហ៊ុនអាមេរិក​ដ៏អស្ចារ្យមួយ ហើយក្ដីសង្ឃឹម​របស់យើង នោះគឺយើង​អាចស្វែងរក​ភាពជោគជ័យ និងប្រសិទ្ធភាព​សម្រាប់អតិថិជនរបស់​យើងដែលជាប្រជាជន​អាមេរិក ៕

មតិ