ពិតជាមានគំនិតច្នៃប្រឌិតមែន៖ជនជាតិអាមេរិកាំបានដើររើសដបប្លាស្ទិកនៅតាមកន្លែងជាច្រើនក្នុងខេត្តសៀមរាប ដើម្បីយកមកកែច្នៃដាក់ភ្លើងបំភ្លឺនៅពេលយប់

0
575

សៀមរាប៖ លោក ចន ខេម៉េលវីន(John K Melvin) បុរសជនជាតិអាមេរិកាំង ដែលកំពុងចំណាយពេលរបស់គាត់ នៅកន្លែងសិល្បៈមួយឈ្មោះ1961 ក្នុងសង្កាត់ស្លក្រាមក្រុងសៀមរាប គឺលោក ចន ខេម៉េលវីន(John K Melvin)។ លោកមានប្រសាសន៍នៅព្រឹកថ្ងៃអាទិត្យទី១៩ខែមីនាឆ្នាំ២០១៧ ថា លោកបានមកខេត្តសៀមរាប តាមរយៈគំរោងរបស់អង្គការវើលម៉ូញូមិនហ្វាន់(World Monument Fund)ដើម្បីអប់រំដល់កម្មករខ្មែរជាច្រើនដែលកំពុងធ្វើការនៅប្រាសាទភ្នំបាខែង ឱ្យយល់ដឹងអំពីវិធីធ្វើយ៉ាងណា លុបបំបាត់ចោលការប្រើប្រាស់ជាតិប្លាស្ទិកនៅក្នុងជីវិត លោកបានដើរមើលនៅតាមកន្លែងជាច្រើនក្នុងខេត្តសៀមរាប ដូចជានៅតាមដងស្ទឹងផ្សាររាត្រីនិងកន្លែងផលិតសំបកដបធ្វើពីប្លាស្ទិកជាដើមគឺមានការបោះចោលសំណល់ប្លាស្ទិកទាំងនោះជាច្រើន។ រូបលោកមានកង្វល់យ៉ាងខ្លាំងទៅលើសំណល់ប្លាស្ទិកទាំងនោះ ថាវាអាចគំរាមកំហែងដល់បរិស្ថាននិងភាពស្អាតរបស់ទីក្រុងយ៉ាងខ្លាំង ហើយគិតថាត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីពញ្ញាក់អារម្មណ៍សាធារណជន ឱ្យគិតឡើងវិញអំពីការបោះចោលសំណល់បា្លស្ទិកទាំងនោះ។ ទីបំផុតរូបលោកក៏បានរកឃើញវិធីកែច្នៃសំបកដបទឹកសុទ្ធប្លាស្ទិក ឱ្យទៅជាគ្រឿងលំអភ្លើងអគ្គីសនី នៅពេលយប់នៅសៀមរាបនេះ គឺកន្លែងសិប្បកម្មខ្លះបានផលិតសម្ភារៈប្រើប្រាស់ធ្វើពីប្លាស្ទិកប្រហែល១២០គីឡូក្រាម ទៅ១៨០គីឡូក្រាមដែលខូចខាតដោយបញ្ហាខុសបច្ចេកទេសហើយបោះចោលកាកសំណល់ប្លាស្ទិកទាំងនោះ។បញ្ហានេះរួមផ្សំនិងការបោះចោលដបទឹកប្លាស្ទិកនៅតាមកន្លែងជាច្រើនទៀតបានធ្វើឱ្យព្រួយបារម្ភដល់ការគំរាមកំហែងបរិស្ថានយ៉ាងខ្លាំង ដូច្នេះគំនិតដែលខ្ញុំយកដបទឹកប្លាស្ទិក មកកែច្នៃនៅពេលនេះ គ្រាន់តែជាការបង្ហាញខ្លះៗ ឱ្យមនុស្សជាច្រើនបានដឹងថាសំណល់ដែលប្រើរួចហើយខ្លះ មិនគួរបោះចោលទេ គួរតែកែច្នៃវាប្រើប្រាស់ឡើងវិញ។ យុវជនម្នាក់ធ្វើការនៅកន្លែងសិល្បៈ១៩៦១ ហើយតែងជួយបុរសជនជាតិអាមេរិកាំងក្នុងការកែច្នៃសំបកដបទឹកសុទ្ធនោះ លោក ខា ឃីន ទទួលស្គាល់ថាជាច្រើនឆ្នាំមកហើយ គាត់ធ្លាប់តែធ្វើរូបសិល្បៈ អំពីដែកគោល ប៉ុន្តែពេលនេះ លោកទើបតែបានជួបសិល្បៈមួយទៀត ដែលយកសំបកដបទឹកសុទ្ធ គេបោះចោលមកកែច្នៃធ្វើជាវត្ថុប្រើប្រាស់បាន។ប្រធានមន្ទីបរិស្ថានខេត្តសៀមរាបដដែល បញ្ជាក់ថាក្រុមជំនាញរបស់លោកជាមួយនឹងអង្គការជាដៃគូ ក៏កំពុងព្រួយបារម្ភអំពីការបោះចោលសំណល់ប្លាស្ទិកនេះដែរ ព្រមទាំងមានគំរោងមួយ ត្រៀមនឹងទៅបើកការបណ្ដុះបណ្ដាលសិស្សនៅលើខ្នងភ្នំគូលែនជាច្រើន ឱ្យចេះកែច្នៃសំណល់ ដបធ្វើពីប្លាស្ទិកនិងកែវជាដើម ទៅជាវត្ថុប្រើប្រាស់ឡើងវិញ កុំឱ្យបោះចោលដែរ។កាលពីខែមករាកន្លងទៅ មន្ត្រីមន្ទីរបរិស្ថានខេត្តសៀមរាប ធ្លាប់បង្ហាញថាគ្រាន់តែនៅក្រុងសៀមរាប គឺសំរាមបានកើនឡើងប្រហែល៣៥០តោន ក្នុង១ថ្ងៃៗ។ក្នុងចំណោមសំរាមទាំងនោះ គឺមានប្រភេទប្លាស្ទិក ប្រមាណជាង២០%។ អភិបាលរងខេត្តសៀមរាប លោក គឹម ឆៃហៀង ធ្លាប់បង្ហាញការព្រួយបារម្ភដែរថារដ្ឋាភិបាល កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការប៉ះពាល់ជាច្រើន ដែលបណ្ដាលមកពីសំណល់ប្លាស្ទិកនេះ។ លោកបញ្ជាក់ថារដ្ឋាភិបាលបានសំរេចផ្ដល់មូលនិធិ ចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុង១ឆ្នាំៗ សម្រាប់ឆ្នាំ២០១៦និងឆ្នាំ២០១៧ មកឱ្យអាជ្ញាធរខេត្តសៀមរាប ដើម្បីធ្វើការងារលើការប៉ះពាល់ដោយសារកាកសំណល់ប្លាស្ទិកនេះ៕

មតិ