ស្លាប់មនុស្ស៦២នាក់ និងខាតបង់សេដ្ឋកិច្ច៦០០លានដុល្លារអាមេរិក ដោយសារ ទឹកជំនន់ដ៏ធ្ងន់ធ្ងរវាយប្រហារប្រទេសប៉េរូ

0
644

ប៉េរូ ៖ បើតាមក្រសួងដឹកជញ្ជូន​ និងទូរគមនាគមន៍ប៉េរូ ប្រទេសខ្លួននឹង​​ប្រឈមមុខ​​​នូវកា ​ធ្លាក់​​ភ្លៀងដ៏​ខ្លាំងក្លា​​រហូតដល់​ខែមេសា ឆ្នំា២០១៧​ខាងមុខនេះ ខណៈបច្ចុប្បន្ន គ្រោះទឹកជំនន់បានយកជីវិតមនុស្ស៦២នាក់ និងរាប់លាននាក់ផ្សេង​ទៀតគ្មាន ទីជ្រក​កោន ហើយទីក្រុងប្រមាណ៧៥០ក្នុងតំបន់ចំនួន១៣ ​ត្រូវបានដាក់អោយ ស្ថិតក្រោមការ​​សង្រ្គោះបន្ទាន់​កម្រិត​ខ្ពស់ ។

យោងតាម​មជ្ឈមណ្ឌល​ឃ្លាំមើលអាកាសធាតុជាតិ​​ប៉េរូ ENFEN បានឱ្យដឹងថា បាតុភូត​អាកាសធាតុ​ហៅថា Coastal Nino គឺជា​​មូលហេតុ​ដែលបាន​បណ្តាលឲ្យ មាន​ភ្លៀងធ្លាក់​ជោគជាំ​ដូចបាក់មេឃ​បែបនេះ ។ ដោយឡែកបើតាមវិទ្យាស្ថាន​គាំពារជនស៊ីវិល​ជាតិ​ប៉េរូ ចាប់តាំង​ពីខែធ្នូ ឆ្នាំ២០១៦ ការធ្លាក់ភៀង​ និងទឹកជំនន់​បានបង្កការខូចខាត​ដល់ផ្លូវថ្នល់​សរុបមាន​ប្រវែង​១៨,២៦២គ.ម​ក្នុង​តំបន់ Piura និងបានកាត់​ផ្តាច់ស្ពាន​ចំនួន​៦​ខ្សែ ឬក៏អាចកើនឡើងបន្ថែមទៀត ។

ទន្ទឹមនឹងនោះដែរ ​គ្រោះមហន្តរាយធម្មជាតិដ៏កំណាចនេះ បានធ្វើឱ្យប្រជាជនប៉េរូ ប្រហែល​១សែននាក់​​​បាត់បង់​ទីជម្រក និងបានបំផ្លាញ​ផលដំណាំរាប់ពាន់​ហិកតា ខណៈនៅក្នុងរដ្ឋធានី​លីម៉ា សាលារៀនជាច្រើន​​នឹង​ត្រូវបិទទ្វារ​ជាបណ្តោះអាសន្ន ហូតដល់​ថ្ងៃទី២០ ខែមីនា ឆ្នំា២០១៧ ហើយប្រព័ន្ធ​ទឹកស្អាតអាចផ្គត់ផ្គង់​បានត្រឹម តែ​២៧សង្កាត់ប៉ុណ្ណោះ ៕

មតិ