អាមេរិក ៖ របៀបវារៈកំពូលក្នុងជំនួបពិភាក្សាគ្នាទ្វេភាគីនៅរដ្ឋធានីវ៉ាស៊ីនតោន រវាងប្រធានា ធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងអធិកាបតីអាល្លឺម៉ង់លោកស្រី អេនជីឡា មឺហ្គែល បានផ្តោតសំខាន់ទៅលើការធ្វើពាណិជ្ជកម្ម បញ្ហាអន្តោប្រវេសន៍ និង អនាគតរបស់អង្គការណាតូ ។
ទន្ទឹមគ្នានេះរឿងរ៉ាវចម្លែកមួយបានកើតឡើង ស្របពេលដែលលោក ដូណាល់ ត្រាំ បានទទួលស្វាគមន៍លោកស្រី អេនជីឡា មឺហ្គែល តាមរយៈការចាប់ដៃគ្នានៅក្លោងទ្វារចូលទៅកាន់សេតវិមាន ក៏ប៉ុន្តែនៅពេលមេដឹកនាំប្រទេសទាំងពីរបានចូលទៅដល់ការិយាល័យប្រធានាធិបតីអាមេរិកហើយនោះ គឺពុំមានការចាប់ ដៃរាក់ទាក់គ្នាតទៀត ដូចកាលពីជំនួបរវាងលោក ត្រាំ ជាមួយមេដឹកនាំប្រទេសដទៃៗនោះឡើយ ។
សូមជម្រាបផងដែរថា អ្នកនយោបាយទាំងពីរូបនេះ ពុំសូវជាត្រូវរ៉ូវគ្នាប៉ុន្មាននោះ ឡើយ ដោយសារលោកស្រី មឺគែល ធ្លាប់បានថ្លែងថ្កោលទោសដោយចំហ ចំពោះបទបញ្ជាដាក់បំរាមធ្វើដំណើរដ៏ចម្រូងចម្រាសដែលលោក ត្រាំ បាននិងកំពុងព្យាយាមដាក់ទៅលើប្រទេសម៊ូស្លីម ហើយលោក ត្រាំ វិញក៏ធ្លាប់បានចាត់ ទុកការបើកទូលាយរបស់អាល្លឺម៉ង់ ក្នុងការទទួលជនភៀសខ្លួននោះ គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយផងដែរ ៕