លេងកម្តៅសាច់ដុំសោះ!ក្រុមអ្នកសារព័ត៌មានដាក់កីឡាករអាជីពអោយជួយលេងដល់ទៅ២នាក់ តែយកឈ្នះក្រុមKBNទាំងត្រដាបត្រដួស

0
514

ភ្នំពេញ ៖ ក្នុងជំនួបជាលក្ខណៈមិត្តភាពកាលពីល្ងាចមិញ ជាការប្រកួតសងសឹងនោះ បើទោះបីជាក្រុមអ្នកសារព័ត៌មានដាក់កីឡាករអាជីពអោយចូលលេងដល់ទៅ២នាក់ក៏ដោយ តែយកឈ្នះទាំងត្រដាបត្រដួស ដោយលទ្ឋផលប្រគៀកប្រកិតគ្នា ២០ទល់នឹង១៥ ខណះក្រុមKBN សុតសឹងតែជាអ្នកធ្វើការនោះ ។
ការប្រកួតគ្នារយះពេល២ម៉ោងនៅលើទីលានហ្វូតសាល ស្ថិតនៅមុខផ្សារស្ទឹងមានជ័យចាស់ គឺក្រុមទាំង២បានវាយសម្រុកដាក់គ្នាទៅវិញទៅមក ដោយឥតសំចៃកម្លាំង រហូតបញ្ចប់ការប្រកួតក្រុមអ្នកសារព័ត៌មាន សងសឹកក្រុមKBNបានសម្រេច ដោយលទ្ឋផលប្រគៀកប្រកិតគ្នា២០ទល់នឹង១៥ ទាំងក្រុមអ្នកសារព័ត៌មានដាក់កីឡាករអាជីពអោយចូលប្រកួតដល់ទៅ២នាក់ ដើម្បីចង់ឈ្នះវិញ ។ នេះជាការជួបប្រកួតគ្នាជាលើកទី២ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងគ្នានឹងគ្នា និងចូលរួមបំផុសវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឱ្យមានការអភិវឌ្ឍរីកចំរើន ។
ក្រុមKBNនិងក្រុមអ្នកសារព័ត៌មាននៅតែបន្តជួបប្រកួតគ្នាលើកក្រោយៗទៀត ដើម្បីដកស្រង់បច្ចេកទេសជាមួយគ្នា និងការស្គាល់គ្នាកាន់តែជិតស្និត ។
លោកប៊ុន ស៊ុន្ធី ( ដារ៉ា ) ប្រធានក្រុមKBN បានបញ្ជាក់ប្រាប់វេបសាយENNថា លោកមានចិត្តសប្បាយរីករាយដែលបានជួបប្រកួតជាមួយនឹងក្រុមអ្នកសារព័ត៌មាន ហើយលោកនៅតែបន្តចូលរួមបំផុសវិស័យកីឡាបាល់ទាត់ នឹងស្វាគមន៍ជានិច្ចនូវរាល់ក្រុមកីឡាបាល់ទាត់ទាំងអស់ ដែលមានបំណងលេងកីឡាដើម្បីសុខភាព ។ លោកបញ្ជាក់ថាក្រុមKBN របស់លោកមានកីឡាករសុទ្ធសឹងតែជាអ្នកមិនមែនអាជីព និងអ្នកធ្វើការលេងអោយចេញញើស និងបង្កើនការសប្បាយរីករាយជាមួយគ្នា ពេលសម្រាកពីការងារប៉ុណ្ណោះ ៕

មតិ