ប្រទេសចំនួន១១ប្រគល់របាយការណ៍រៀងៗខ្លួនទៅកាន់អង្គការសហប្រជា ជាតិស្តីពីការអនុវត្តន៍ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង

0
576

បណ្តាប្រជាជាតិ​ជាសមាជិកយូអិនចំនួន​១១ប្រទេស បានប្រគល់​របាយ​ការណ៍​​រៀងៗ​ខ្លួន ស្តីពីការអនុវត្ត​ន៍លើសេចក្តីសម្រេច​នាពេលថ្មីៗនេះ​ របស់​អង្គ​ការសហប្រជាជាតិ ដើម្បីប្រឆាំងនឹង​ការសាកល្បងអាវុធនុយក្លេអ៊ែរកូរ៉េ​ខាងជើង​កាលពី​ឆ្នាំមុន ។

មន្រ្តី​តំណាង​ប្រទេសអ៊ីតាលី​ប្រចាំ​នៅយូអិន ដែលបច្ចុប្បន្ន​ជាប្រធាន​ក្រុមប្រឹក្សា​សន្តិសុខបានបញ្ជាក់ថា​ សមាជិក​​សរុប​ចំនួន​១១​ប្រទេសបាន​ធ្វើ​ការ​ប្រគល់របាយ ការណ៍​របស់ពួកគេ​រៀងៗខ្លួន គិតត្រឹមថ្ងៃ​ទី២៨ ខែកុម្ភៈ ឆ្នំា២០១៧កន្លងមកនេះ ហើយប្រទេស​ទាំងនោះមានដូចជា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ជប៉ុន រុស្ស៊ី ម៉ូណាកូ នូវែលសេឡង់ អ៊ីតាលី អ៊ុយរ៉ាហ្គាយ អ៊ុយក្រែន អារ៉ាប៊ីសាអូឌីត និង អង់គ្លេស ។ ជាងនេះទៅទៀត ​ក្រុមប្រឹក្សាសន្តិសុអង្គការសហប្រជាជាតិហៅកាត់ថា UNSC ត្រូវបានគេរាយការណ៍​ថា​ នៅតែទទួល​បានរបាយការណ៍​នេះជាបន្ត បន្ទាប់ ទោះបីជា​នៅក្រោយ​ពេលវេលា​កំណត់យ៉ាង​ណាក្តី ។

សូមរំលឹកជូនថា UNSC ​បានអនុម័តសេចក្តី​សម្រេចលេខ​២៣២១ ដែល​បាន​ដាក់ ទណ្ឌកម្ម​ប្រឆាំងនឹងកូរ៉េខាងជើង ជុំវិញការធ្វើតេស្តបំផ្ទុះ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​កាលពី​ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ដោយ​បានកំណត់​គោលដៅ​ចម្បង​លើ​ការ​នាំ ចេញ​ធ្យូងថ្ម​របស់រដ្ឋកម្មុយនីស្តដ៏ឯកោមួយនេះ ពីព្រោះថាវាគឺជាធនធាន​សម្រាប់ នាំចេញ​ដ៏ធំបំផុត​ ហើយក៏ជា​ប្រភព​រូបិយប័ណ្ណ​រឹង ​ដើម្បីផ្គត់ផ្គង់​របបដឹកនាំ​ និង កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើងផងដែរ ៕

មតិ