ក្រុមបាល់ទាត់អេសីុលីដាសាខាចោមចៅឈ្នះសាខាផ្សារដើមថ្កូវ៣ទល់និង1

0
456

ភ្នំពេញ ៖ សម្រាប់ការប្រកួតជាលក្ខណៈមិត្តភាពក្របខណ្ឌធនាគារអេស៊ីលីដា ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍លើទីលានគរុកោសល្យភូមិភាគរាជធានីភ្នំពេញអូរបែកក្អម ក្រុមអេសីុលីដាសាខាចោមចៅបានប្រគួតឈ្នះសាខាក្រុមផ្សារដើមថ្កូវ៣ទល់និង១។
​ ទង់ទី១សាខាចោមចៅនិងសាខាផ្សារដើមថ្កូវបានប្រគួតគ្នាយ៉ាងស្វិចស្វាញជាលទ្ធផល១ស្មើដោយសាខាចោមចៅ​ រកបាន១គ្រាប់ដោយឈ្មោះប៉ាវ​ សុជាតិ​ ពាក់អាវលេខ១៧​ ចំណែកក្រុមផ្សារដើមថ្កូវ​ រកបានមួយគ្រាប់ដែរដោយឈ្មោះសារុន​ ភារី​ ពាក់អាវលេខ១៩។ ដោយឡែកនៅតង់ទី២ក្រាមសារខាចោមចៅ​ រកបានចំនួន២គ្រាប់ទៀតដោយសុទ្ធបញ្ចូលទី​ គីឡាករ​ ជាតិ​ ទីណា​ ពាក់អាវលេខ៦​ ចំណែកក្រុមសាខាផ្សារដើមថ្កូវនៅគ្រាប់ដដែល។

ជារៀង រាល់ ចុងសប្តាហ៍ក្រុមបាល់ទាត់ធនាគារអេស៊ីលីដាស្ទើរគ្រប់សាខាទាំងអស់ តែងតែបានធ្វើការប្រកួតគ្នាជាប្រចាំ ក្រោយសំរាកពីការងារដើម្បីជាការជំរះនូវទុក្ខកង្វល់ និងភាពស្មុគស្មាញ ហើយអ្វីដែល ពិសេសជាងនេះ ទៅទៀតនោះ គឺជាការរឹតចំណងមិត្តភាពសាមគ្គីភាព រវាងកីឡាករដែលជាបុគ្គលិក ធនាគារអេស៊ីលីដា នៅតាមបណ្តាសាខានីមួយៗ ឱ្យកាន់តែជិតស្និតបន្ថែមទៀត ពីព្រោះ កីឡាមិន ត្រឹមតែធ្វើឱ្យយើងមានសុខភាពល្អតែប៉ុណ្ណោះទេ គឺថែមទាំងធ្វើឱ្យយើងមាន ការរាប់អានគ្នា កាន់តែស្និតស្នាលជាមួយផងដែរ ៕

មតិ