ក្រុមបាល់ទាត់ធនាគារអេស៊ីដា៤ក្រុមជួបប្រកួតគ្នាកម្តៅសាច់ដុំលើទីលានមេគង្គដើម្បីដកស្រង់បច្ចេកទេស

0
677

ភ្នំពេញ ៖ ក្រុមបាល់ទាត់របស់ធនាគារអេស៊ីលីដាចំនួន២គូ បានជួបប្រកួតគ្នានៅលើទីលាន់នៃសកលវិទ្យាល័យមេគង្គកម្ពុជា កាលពីចុងសប្តាហ៍ ដើម្បីដកស្រង់បច្ចេកទេស ដោយក្នុងនោះរួមមានក្រុមសាខាដូនពេញ ក្រុមសាខាបឹងត្របែក ក្រុមសាខាស្ទឹងមានជ័យ និងក្រុមសាខាម៉ៅសេទុង ។
គូទី១គឺជាការជួបប្រកួតរវាងក្រុមសាខាដូនពេញ ឈ្នះក្រុមសាខាបឹងត្របែក ៤ទល់នឹង៣ ។ ដោយ៤គ្រាប់ក្រុមសាខាដូនពេញ រកបានម្នាក់១គ្រាប់ដោយកីឡាករ លេខ២៥ វ៉េន សុជាតិ លេខ៩៩ ឈន់ សុឡង់ឌី លេខ១៨ ហែម សុខេង និងលេខ២២ កីឡាករ ជន់ ម៉ា ។ ចំណែកក្រុមសាខាបឹងត្របែក កីឡាករ លេខ១៤ រី ចិត្រា ២គ្រាប់ និងលេខ១៦ ហាក់ បូរិន ១គ្រាប់ ។
គូទី២ក្រុមសាខាម៉ៅសេទុង ស្មើរជាមួយក្រុមសាខាស្ទឹងមានជ័យ ៤ទល់នឹង៤ ។ ៤គ្រាប់ក្រុមសាខាម៉ៅសេទុង រកបានដោយកីឡាករ ទូច សុភក្រ្តអាវតា ២គ្រាប់ រឿត វីរៈ និងដេត សុភក្រ្តា ម្នាក់១គ្រាប់ ។ រីឯក្រុមសាខាស្ទឹងមានជ័យ កីឡាករ ភឿក សំបូរ ជឿន សំអូន វ៉ាន់ សុរ៉ាវុធ និងកង សុភក្រ្ត ម្នាក១គ្រាប់ ។
សូមបញ្ជាក់ថា ជារៀងរាល់ចុងសប្តាហ៍ក៏ដូចជាថ្ងៃសម្រាកពីការងារ ក្រុមបាល់ទាត់របស់ធនាគារអេស៊ីលីដា នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាបណ្តាខេត្ត តែងតែណាត់ជួបប្រកួតគ្នាកម្តៅសាច់ដុំ និងដកស្រង់បច្ចេកទេស ក្នុងន័យរឹតចំណងមិត្តភាព សាមគ្គីភាព ៕

មតិ