បទបញ្ជារបស់លោក ដូណាល់ ត្រាំ កំពុងធ្វើអោយប៉ះពាល់ដល់ការធ្វើដំណើរ ជារួមមកកាន់ទឹកដីរបស់សហរដ្ឋអាមេរិក

0
464

សហរដ្ឋអាមេរិក ៖ បើតាមក្រុមហ៊ុនវិភាគការធ្វើដំណើរ ហ្វ័រវ៉តឃី ការហាមឃាត់ការធ្វើដំណើរលើ ប្រជាជនមកពីបណ្ដាប្រទេសម៉ូស្លីមចំនួន៧ មកកាន់ទឹកដីសហរដ្ឋអាមេរិករបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងធ្វើឱ្យអ្នកដំណើរមកពីបណ្ដាប្រទេសផ្សេងៗទៀតហាក់មានការស្ទាក់ស្ទើរ ចំពោះការធ្វើដំនើរមកកាន់ប្រទេសមហា អំណាចពិភពលោកមួយនេះផងដែរ ។

ក្រុមហ៊ុនដែលបានវិភាគលើការកក់ជើងហោះហើរជាង១៦លានក្នុង១ថ្ងៃ ពីប្រព័ន្ធកក់ជើងហោះហើរអន្តរជាតិបានគួសបញ្ជាក់ថា ការកក់សំបុត្រយន្ដហោះសម្រាប់ ការធ្វើដំណើរអន្តរជាតិមកកាន់សហរដ្ឋអាមេរិកក្នុងរយៈពេលបីខែចុងក្រោយនេះ គឺស្ថិតក្នុងអាត្រា២.៣ភាគរយខ្ពស់ជាងឆ្នាំ២០១៦កន្លងទៅ ។ ក៏ប៉ុន្តែនៅពេលបទ បញ្ជាហាមឃាត់ការធ្វើដំណើរត្រូវបានដាក់ចេញចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃ ទី៤ខែកុម្ភៈឆ្នំា២០១៧នេះ ការកក់សំបុត្រយន្ដហោះមកកាន់សហរដ្ឋអាមេរិកបាន ធ្លាក់ចុះ៦.៥ភាគរយ បូករួមទាំង៨០ភាគរយនៃការធ្លាក់ចុះការកក់ទុកពីសំណាក់ អ្នកដំណើរមកពីបណ្ដាប្រទេសជាប់បម្រាមចំនួន៧ និង១៣.៦ភាគរយពីបណ្ដាប្រទេសអឺរ៉ុបខាងលិច ។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃដែលតុលាការកំពូលអាមេរិករារាំងបទបញ្ជារបស់ លោក ដូណាល់ ត្រាំ ការកក់សំបុត្រយន្ដហោះសម្រាប់ការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក បានកើនឡើងខ្ពស់ជាង៥ដងនៅថ្ងៃទី៣ និងថ្ងៃទី៤ ខែកុម្ភៈ ឆ្នំា២០១៧ បើធៀបទៅនឹងរយៈពេលពីរថ្ងៃដូចគ្នាកាលពីដើមឆ្នាំ ៕Sequence 04.Still007 Sequence 04.Still008 Sequence 04.Still009 Sequence 04.Still010 Sequence 04.Still011 Sequence 04.Still012

មតិ