កណ្តាល៖មានហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែមានស្ត្រីបំរើការនៅក្នុងខារ៉ាអូខេមួយកន្លែងបានគិតខ្លី ចង.ក ធ្វើអត្តឃាត នៅវេលាម៉ោង ៧.៣០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះជួល ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រុំ រ៉ា ហៅ យ៉ា អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេស្នាក់នៅ ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។សាក្សីរស់នៅជិតកន្លែង កើតហេតុឱ្យដឹងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៩៖០០ ខ្លួនមានការសង្ស័យមិនឃើញជនរងគ្រោះចេញទៅធ្វើការដូចរាល់ម្តង ក៏បាន ដើរចេញ ពីបន្ទប់សំដៅទៅរកបន្ទប់ជនរងគ្រោះ ដោយគិតក្នុងចិត្តថាកូនហ្នឹងបើឈឺល្មមៗ ដើរចេញ ទៅធ្វើការហើយនេះប្រហែលឈឺធ្ងន់ហើយមើលទៅទើបមិនឃើញចេញពីបន្ទប់ សោះ ក៏លូកដៃ ទៅប៉ះទ្វារបន្ទប់ដោយពុំបានដាក់គន្លឹះពីខាងក្នុងទេ ក៏ក្រឡេកមើលទៅខាងកន្លែងដេក មិនឃើញ ជនរងគ្រោះ ហើយក៏រុញទ្វារឱ្យបើកធំ ស្រាប់តែឃើញជនរងគ្រោះចងក និងក្រម៉ា ជាប់និងស្នួល វាំងនន ធ្វើអំពីដែកអ៊ីណុក ហើយក៏បានស្រែកយ៉ាងខ្លាំងហៅឱ្យគេជួយ តែជនរងគ្រោះបានស្លាប់ទៅហើយ៕
Discussion about this post