ខ្មាន់កាំភ្លើងជានិស្សិតដែលបង្កការបាញ់ប្រហារក្នុងព្រះវិហារឥស្លាមនៅប្រទេស កាណាដា ត្រូវតុលាការចោទប្រកាន់ពីបទឃាតកម្មដោយចេតនាលើមនុស្ស៦នាក់

0
348

កាណាដា ៖ យោងតាមប្រភពពីក្រុមប៉ូលីសកាណាដា បានបញ្ជាក់ថា ខ្មាន់កាំភ្លើងជានិស្សិតមានដើមកំណើតបារាំងសញ្ជាតិកាណាដាម្នាក់ ត្រូវបានចោទប្រកាន់ជាផ្លូវការពី បទឃាតកម្មដោយចេតនាលើមនុស្ស៦នាក់ ក្រោយពេលរួបគេបើកការបាញ់ ប្រហារទំាងកម្រោលក្នុងព្រះវិហារអ៊ីស្លាមមួយកន្លែងក្នុងទីក្រុងកេបិច កាលពី ល្ងាចថ្ងៃ អាទិត្យ ចុងសប្តាហមុននេះ ។

ដោយឡែកបើតាមការអះអាងរបស់សាក្សីដែលស្និទនឹងហេតុការនោះ ខ្មាន់កាំ ភ្លើងមានគ្នា៣នាក់បានចូលទៅធ្វើការបាញ់រះ ក្នុងព្រះវិហារអ្នកកាន់សាសនាអ៊ី ស្លាមមួយកន្លែង ដែលជាមជ្ឈមណ្ឌលវប្បធម៌អ៊ីស្លាម ខណៈមនុស្សនៅទីនោះ ច្រើនជាង៥០នាក់កំពុងថ្វាយបង្គំព្រះ ។

ជនសង្ស័យជានិស្សិតមានឈ្មោះ អាឡិចសាន់ឌើ ប៊ីសសាន់ណេត មានអាយុ ២៧ឆ្នាំបានបង្ហាញខ្លួន នៅចំពោះមុខតុលាការក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយ រូបគេត្រូវបានតុលាការចោទប្រកាន់ពីបទប៉ុនប៉ងសម្លាប់មនុស្ស៥ នាក់ផ្សេងទៀត ដែលកំពុងស្ថិតក្រោមស្ថានភាពរបួសធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ ៕Sequence 01.Still108 Sequence 01.Still109 Sequence 01.Still110 Sequence 01.Still111 Sequence 01.Still112 Sequence 01.Still113 Sequence 01.Still114 Sequence 01.Still115

មតិ