ហ្វីលីពីនព្រមានលុបចោលសន្ធិសញ្ញាទ្វេភាគី បើសិនជាអាមេរិកពិតជាសាង សង់ឃ្លំាងផ្ទុកគ្រាប់ពិតក្នុងប្រទេសរបស់ខ្លួន

0
563

ហ្វីលីពីន ៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានចោទប្រកាន់ទៅលើសហរដ្ឋ អាមេរិក ពាក់ព័ន្ធនឹងការកសាងឃ្លាំងក្នុងប្រទេសលោក ដើម្បីរក្សាទុកគ្រាប់ពិត ហើយរូបលោកថែមទាំងបានព្រមានទៀតថា នឹងទុកជាមោឃៈនូវសន្ធិសញ្ញាទ្វេ ភាគី ប្រសិនបើអាមេរិកពិតជាបានកសាងរចនាសម្ព័ន្ធជាអចិន្ត្រៃយ៍ជាច្រើនលើ ទឹកដីហ្វីលីពីនមែននោះ ។

លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានគូសបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននឹង កំពុងនំាំយកសព្វាវុធជាច្រើនចូលទៅកាន់ខេត្តចំនួន៣របស់ហ្វីលីពីន ដើម្បីស្តុក ទុកនៅទីនោះជាអចិន្ត្រៃយ៍ ដែលប្រការនេះ គឺជាការបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ ដល់កិច្ចព្រមព្រៀងលើវិស័យការពារជាតិរវាងប្រទេសទំាងពីរ ។

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីហ្វីលីពីនរូបនេះ បានសង្កត់ធ្ងន់ថា ការសាងសង់ឃ្លាំង ហើយផ្ទុកគ្រាប់ពិតនៅក្នុងនោះ វាពិតជាមានគ្រោះថ្នាក់ខ្លំាង ណាស់សម្រាប់ប្រទេស និងប្រជាជនហ្វីលីពីន ហើយលោក ឌូធើតេ បានថែម ទំាងបានប្តេជ្ញាថា នឹងបញ្ឈប់ការសាងសង់ឃ្លាំងផ្ទុកគ្រាប់ពិតនោះផងដែរ ៕NEWS.Still144 NEWS.Still145 NEWS.Still146

មតិ