ចំនួនអ្នកស្លាប់កើនដល់៦នាក់ ក្នុងហេតុការណ៍បាញ់ប្រហារក្នុងព្រះវិហារមួយ នៅប្រទេសកាណាដា

0
678

កាណាដា ៖ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស់ស្ទីន ទ្រូដូ បានហៅការបាញ់ប្រហារនា ពេលថ្មីៗនេះថា ជាអំពើភេវរកម្មប្រឆំាងនឹងជនជាតិម៊ូស្លីម ខណៈតួលេខជនរង គ្រោះបាត់បង់ជីវិតបានបន្តកើនឡើងដល់៦នាក់ ក្រោយពេលខ្មាន់កំាភ្លើងមួយ ក្រុមបើកការបាញ់ប្រហារក្នុងព្រះវិហារឥស្លាមមួយកន្លែង នៅទីក្រុងកេប៊ិច កាល ពីថ្ងៃ អាទិត្យ ចុងសប្តាហ៍មុន(ម៉ោងក្នុងតំបន់) ។ នេះបើតាមការអះអាងរបស់ ក្រុមប៉ូលីសកាណាដា ។

ដោយឡែកសាក្សីដែលស្និទនឹងហេតុការណ៍ខាងលើនេះ បានបញ្ជាក់ថា ខ្មាន់កាំ ភ្លើងមានគ្នាបីនាក់បានចូលទៅបើកការបាញ់រះទំាងកម្រោល ក្នុងព្រះវិហារអ៊ី ស្លាមមួយកន្លែង ដែលជាមជ្ឈមណ្ឌលវប្បធម៌អ៊ីស្លាម ខណៈនៅទីនោះ ត្រូវបាន គេជឿជាក់ថា មានមនុស្សសរុបប្រមាណជា៤០នាក់ ។ហើយក្នុងចំនោមអ្នកស្លាប់ ទំាងនោះ មាន៣នាក់គឺជាក្រុមអ្នកប្រតិបត្តិសាសនាអ៊ីស្លាម ចំនែកឯមនុស្សជា ច្រើនផ្សេងទៀតក៏បានទទួលរងរបួសផងដែរ ប៉ុន្តែគេពុំទាន់ដឹងចំនួនជាក់លាក់ នៅឡើយទេ ។

សូមជម្រាបជូនថា ក្រោយពេលកើតហេតុ មានជនសង្ស័យ២នាក់ត្រូវបានក្រុមប៉ូ លីសកាណាដាចាប់ខ្លួន គ្រាដែលមិនទាន់មានក្រុមសកម្មប្រយុទ្ធណាមួយ ចេញ មុខអះអាងទទួលខុសត្រូវ ចំពោះការប្រើអំពើហឹង្សាមួយនេះនៅឡើយនោះ ៕NEWS.Still135 NEWS.Still136 NEWS.Still137 NEWS.Still138 NEWS.Still139 NEWS.Still140 NEWS.Still141 NEWS.Still142

មតិ