សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិទ្វេភាគី ដើម្បីប្រឆំាងនឹងកូរ៉េខាងជើង

0
606

បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមានសហរដ្ឋអាមេរិក ប្រធានាធិបតីអាមេរិ កលោក ដូណាល់ ត្រាំ និងប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងលោក ហ្វាង ក្យូអាន់ បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីអោយកាន់តែខ្លំាងក្លាឡើង ក្នុងការ លើកកម្ពស់សមត្ថភាពការពារជាតិប្រទេសទំាងពីរ ដើម្បីត្រៀមខ្លួនប្រយុទ្ធប្រឆំាង នឹងការគំរាមគំហែងដោយអាវុធនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើង ។

ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទនៅថ្ងៃ អាទិត្យ ចុងសប្តាហ៍មុននេះ ភាគីអាមេរិក បានសង្កត់ធ្ងន់ថា ខ្លួននឹងប្តេជ្ញាប្រើប្រាស់រនាំងដែក ដើម្បីការពារប្រទេសសម្ព័ន្ធ មិត្តរបស់ខ្លួននៅអាស៊ីបូព៌ាមួយនេះ តាមរយៈការពង្រីកឧបករណ៍ការពារបន្ថែម និងពង្រឹងសមត្ថភាពយោធាអោយបានពេញលេញតែម្តង ហើយអាមេរិកក៏នឹងធ្វើ អ្វីៗគ្រប់យ៉ាង ដើម្បីការពារកូរ៉េខាងត្បូងផងដែរ ។

សូមបញ្ជាក់បន្ថែមថា នៅក្នុងថ្ងៃ ពុធ សប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកថ្មីលោក ចេម ម៉ាតទីស នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ហើយ នឹងបន្តដំណើរទៅកាន់ប្រទេសជប៉ុនបន្ថែមទៀតនាថ្ងៃ សុក្រ ដែលនេះជាដំណើរទស្សនកិច្ចទៅកាន់ទឹកដីប្រទេសសម្ព័ន្ធមិត្តធំៗរបស់ខ្លួនជាលើកដំបូង ក្រោយ ពេលរួបលោកឡើងកាន់តំណែងជាផ្លូវការហើយនោះ ៕NEWS.Still126 NEWS.Still127 NEWS.Still128 NEWS.Still129 NEWS.Still130 NEWS.Still131 NEWS.Still132 NEWS.Still133 NEWS.Still134

មតិ