រដ្ឋាភិបាលអាមេរិកថ្មីបន្តអនុវត្តន៍ការហាមឃាត់ជនភៀសខ្លួនមកកាន់ទឹកដី ប្រទេសខ្លួន បើទោះបីជាត្រូវប្រឈមមុខនឹងបញ្ហាដ៏ចម្រូងចម្រាស់ជាច្រើន

0
613

សហរដ្ឋអាមេរិក ៖ បើទោះបីជាមានការជំទាស់ពីតុលាការសហព័ន្ធ និងការតវ៉ាដ៏កក្រើក ក៏ដូចជាការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ក្រុមប្រឆាំង និងក្រុមអ្នកការពារសិទ្ធិ ស៊ីវិលក៏ដោយនោះ ក៏រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកថ្មីលោក ដូណាល់ ត្រាំ នៅតែរក្សាគោលជំហររឹងមំារបស់ខ្លួន ក្នុងការអនុវត្តន៍នយោបាយហាមឃាត់ជន ភៀសខ្លួនចូលមកក្នុងទឹកដីអាមេរិកជាបណ្តោះអាសន្ន ដោយសំអាងលើហេតុ ផលថា វាជានយោបាយរក្សាសុវត្ថិភាពបំផុត ប៉ុន្តែវាមិនមែនជាការហាមឃាត់ ឬ រើសអើងជនម៉ូស្លីមនោះឡើយ ។

បណ្តាប្រទេសចំនួន៧ដែលទទួលបានបម្រាមរបស់លោក ត្រាំ រយៈពេល៩០ថ្ងៃ នោះ រួមមានប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី និងយ៉េមែន ។ ដោយ ឡែកជនភៀសមកពីបណ្តាប្រទេសជាច្រើនទៀត ក៏ត្រូវបានហាមឃាត់មិនអោយ ចូលទឹកដីអាមេរិកក្នុងរយៈពេល១២០ថ្ងៃផងដែរ ក៏ប៉ុន្តែសម្រាប់ជនភៀសខ្លួនស៊ីរី វិញ គឺត្រូវហាមឃាត់ដោយគ្មានពេលកំណត់នោះឡើយ ។

ឆ្លើយតបនឹងចំណាត់ការក្តៅដែលបញ្ចេញដោយលោក ដូណាល់ ត្រាំ ខាងលើ នេះបានផ្ទុះការតវ៉ាទ្រង់ទ្រាយធំពីសំនាក់ជនភៀសខ្លួនជាច្រើន ដែលមកពីបណ្តា ប្រទេសនានា នៅឯអាកាសយានដ្ឋានអន្តរជាតិទូទាំងសហរដ្ឋអាមេរិក ដើម្បី ប្រឆាំងទៅនឹងបទបញ្ជាហាមឃាត់ជនភៀសខ្លួន ចូលទឹកដីអាមេរិកជាបណ្តោះ អាសន្ន និងការហាមអ្នកដំណើរមកពីប្រទេសម៊ូស្លីមចំនួន៧ ជាន់ទឹកដីអាមេរិក រយៈពេល៩០ថ្ងៃ ៕NEWS.Still117 NEWS.Still118 NEWS.Still119 NEWS.Still120 NEWS.Still121 NEWS.Still122 NEWS.Still123 NEWS.Still124 NEWS.Still125

មតិ