លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលុបចោលច្បាប់ធានារ៉ាប់រងសុខភាព ដែល ជាមរតករបស់អតីតប្រធានាធិបតីអាមេរិក

0
300

សូមរំលឹកជូនថា កាលពីអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានប្តេជ្ញាយ៉ាងមុតមាំថា នឹង ផ្លាស់ប្តូរច្បាប់ធានារ៉ាប់រងអូបាម៉ាឃ៊ែរចោលភ្លាមៗ នៅពេលឡើងកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ។

ជាក់ស្តែងក្រោយឡើងកាន់តំណែងជាប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក ជាផ្លូវការហើយនោះ លោក ដូណាល់ ត្រាំ បានសម្រេចចុះហត្ថលេខាជាលើក ដំបូងបំផុត ក្នុងការិយាល័យប្រធានាធិបតីអាមេរិកនៅឯសេតវិមាន ដើម្បីបង្គាប់ឲ្យលុបចោលច្បាប់ធានារ៉ាប់រងសុខភាព អូបាម៉ាឃ៊ែរ ដែលជាមរតករបស់លោក បារ៉ាក់ អូបាម៉ា ។

ហើយដូចការគ្រោងទុក ការតវ៉ាប្រឆាំងយ៉ាងខ្លាំងក្លារបស់ក្រុមបាតុករមកពីគ្រប់ ទិសទីក៏បានកើតឡើង ខណៈបាតុកម្មដំបូងឡើយត្រូវបានរៀបចំដោយសន្តិវិធី ដោយមានការសរសេរបដាប្រឆាំង និងការដើរដង្ហែរក្បួន ដើម្បីស្រែកមិនគាំទ្រ ចំពោះពិធីស្បថឡើងកាន់តំណែងប៉ុណ្ណោះ ប៉ុន្តែវាបានឈានទៅដល់ភាពក្តៅ គគុក តាមរយៈការដុតឧបករណ៍ និងសម្ភារៈនានា ក៏ដូចជាការបំផ្លាញសណ្តាប់ ធ្នាប់សង្គមយ៉ាងអណាធិបតេយ្យក្នុងរដ្ឋធានីវ៉ាស៊ីនតោន ហើយបច្ចុប្បន្នមានក្រុម បាតុករជាង២០០នាក់ហើយត្រូវបានចាប់ខ្លួន ៕Sequence 01.Still072 Sequence 01.Still073 Sequence 01.Still074 Sequence 01.Still075 Sequence 01.Still076 Sequence 01.Still077 Sequence 01.Still078

មតិ