ជនសង្ស័យពីរនាក់ពាក់ព័ន្ធគ្រឿងញៀន ត្រូវតុលាការឃុំខ្លួន

0
349

photo_2016-07-29_13-35-46 photo_2016-07-29_13-36-16
កណ្តាល៖ជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានតុលាការខេត្ត
កណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ដើម្បីរង់ចាំការ
ស៊ើបអង្កេតបន្តទៀត ។ មន្ត្រីតុលាការបញ្ជាក់ថាជនសង្ស័យទាំងពីរនាក់ ត្រូវបានលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល សម្រេចចោទប្រកាន់ពីបទជួញដូរនិងប្រើប្រាស់នូវសារ
ធាតុញៀនដោយខុសច្បាប់ ។ ជនសង្ស័យ ត្រូវបាន ចៅក្រមស៊ើបសួរ លោក សាយ សម្ផស្សសេរី សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ផងដែរ ។ ជាមួយគ្នានេះ មានព័ត៌មានមួយចំនួនអះអាងថា ការបង្ក្រាប
ជនសង្ស័យគឺរកឃើញអាវុធ៣ដើមទៀតផងដែរ ។ ប៉ុន្ដែសមត្ថកិច្ចស្រុកពញាឮ បញ្ជាក់ថា សមត្ថកិច្ច
ឃាត់ខ្លួនជនសង្ស័យរកឃើញតែគ្រឿងញៀនប៉ុណ្ណោះ ពោលគឺគ្មានអាវុធឡើយ ។

មតិ